28.9 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ប្រធានាធិបតី អ៊ុយក្រែន លោក Zelensky ជួបគ្រោះថ្នាក់ចរាចរណ៍

- Advertisement -spot_img

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky បានជួបគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់លោក។

អ្នកនាំពាក្យគឺលោក Sergii Nykyforov បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថយន្តប្រធានាធិបតី និងក្បួនអមដំណើររបស់គាត់ នៅក្នុងរដ្ឋធានី កៀវ។

លោក និយាយ ថា “ លោកប្រធានាធិបតីត្រូវបានវេជ្ជបណ្ឌិតពិនិត្យ ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរនោះទេ ។ ចំណែកអ្នកបើកបររថយន្ត ដែលបុកជាមួយក្បួនលោក Zelensky ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ហើយត្រូវបានដឹកចេញតាមរថយន្តសង្គ្រោះ ”។

លោក Nykyforov បន្តថា គ្រប់កាលៈទេសៈនៃគ្រោះថ្នាក់ចរាចរណ៍ កំពុងត្រូវបានស៊ើបអង្កេតដោយមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្តី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

គួរបញ្ជាក់ថា រឿងនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Zelensky ចុះទៅពិនិត្យមើលទីក្រុង Izyum ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅភាគឦសានអ៊ុយក្រែន ទើបដណ្តើមបានពីរុស្ស៊ីវិញ។

លោក Zelensky បានថ្លែងអំណរគុណដល់កងទ័ព ដែលបានចូលរួមក្នុងការវាយប្រហារលឿនដូចផ្លេកបន្ទោរប្រឆាំងនឹងកងទ័ពរុស្ស៊ី៕

ប្រភព CNN ប្រែសម្រួលដោយកីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img