29 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ប្រធានាធិបតីស្តីទីស្រីលង្កា លោក Ranil Wickremesinghe ជាប់ឆ្នោត ជាប្រធានាធិបតីពេញសិទ្ធិ

- Advertisement -spot_img

(កូឡុំបូ)៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃពុធនេះ ដោយក្រុមសមាជិកសភានៃប្រទេសស្រីលង្កា ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី បានបង្ហាញថា ប្រធានាធិបតីស្តីទី លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) គឺជាអ្នកទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។

ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ លទ្ធផលបានបង្ហាញថា លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ ទទួលបានការគាំទ្រចំនួន ១៣៤សំឡេង ខណៈគូប្រជែងធំរបស់លោកគឺ លោក ឌូឡាស់ អាឡាហាបពើរូម៉ា (Dullas Alahapperuma) ដែលជាសមាជិកសភា នៃគណបក្ស SLPP ទទួលបានការគាំទ្រ ៨២សំឡេង។ រីឯបេក្ខជនទី៣ គឺលោក អានូរ៉ា គូម៉ារ៉ា (Anura Kumara) ដែលជាប្រធានគណបក្សឆ្វេងនិយម NPP ទទួលបានត្រឹម៣សំឡេងប៉ុណ្ណោះ។

ជ័យជម្នះខាងលើរបស់លោក វីគ្រីមេស៉ីងហ្កេ ត្រូវគេមើលឃើញថា ទំនងជានឹងនាំទៅរក ការកើតមានបាតុកម្មជាបន្តបន្ទាប់ទៀត នៅក្នុងប្រទេសស្រីលង្កា ដ្បិតប្រជាជនភាគច្រើនមិនគាំទ្ររូបលោកឡើយ។ ក្រុមបាតុករស្រីលង្កា បានចាត់ទុកលោក វីគ្រីមេស៉ីងហ្កេ ជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតី លោក ហ្កោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដែលពួកគេបន្ទោសថា គឺជាទទួលខុសត្រូវចំពោះ ការដែលធ្វើឱ្យប្រទេសដីកោះមួយនេះ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏សែនជ្រៅ។

គួរបញ្ជាក់ថា វីគ្រីមេស៉ីងហ្កេ ដែលធ្លាប់កាន់តំណែងជា នាយករដ្ឋមន្រ្តីដល់ទៅ៦លើក បានក្លាយជាប្រធានាធិបតីស្តីទី កាលពីសប្តាហ៍មុន ក្រោយលោក រ៉ាចាប៉ាក់សា រត់ភៀសខ្លួនចេញពីប្រទេស ទៅកាន់ប្រទេសសិង្ហបុរី ហើយលាលែងពីតំណែង តាមការទាមទាររបស់ក្រុមបាតុករស្រីលង្ការាប់ម៉ឺននាក់ ដែលបានចេញតវ៉ាតាមដងផ្លូវ ប្រឆាំងការដឹកនាំរបស់លោក និងព្រមទាំងបានចូលកាន់កាប់ វិមានប្រធានាធិបតីរបស់លោក ថែមទៀតផង។ ពេលនោះ ក្រុមបាតុករក៏បានដុតបំផ្លាញ គេហដ្ឋានលោក វីគ្រីមេស៉ីងហ្កេ និងចូលលុកលុយការិយាល័យរបស់លោក ផងដែរ៕

ប្រភព Aljazeera ប្រែសម្រួលដោយគីរិដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img