19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

ប្រធានអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពលើអ្នកកាសែត Al Jazeera

- Advertisement -spot_img

សម្លាប់ Abu Akleh បច្ចុប្បន្នភាពចុងក្រោយនៃការសម្លាប់៖ ប៉ាឡេស្ទីនបដិសេធការស៊ើបអង្កេតរបស់អ៊ីស្រាអែល

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ និងតម្លាភាព លើការសម្លាប់អ្នកកាសែត Al Jazeera Shireen Abu Akleh នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។

Abu Akleh អាយុ 51 ឆ្នាំ ជាជនជាតិប៉ាឡេស្ទីន-អាមេរិកាំង និងជាគ្រិស្តសាសនិកម្នាក់ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃពុធ ខណៈដែលកំពុងបំពេញការងារជាមួយនឹងកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅទីក្រុង Jenin ក្នុងតំបន់ West Bank ដែលបានកាន់កាប់។

អ្នកកាសែត Al Jazeera ម្នាក់ទៀត ដែលជាផលិតករ Ali al-Samudi បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ ដែលក្នុងនោះអ្នកទាំងពីរពាក់មួកសុវត្ថិភាព ដែលមានអាវជាសញ្ញា “សារព័ត៌មាន”។

លោក Guterres បានថ្កោលទោសរាល់ការវាយប្រហារ និងការសម្លាប់អ្នកកាសែត ហើយបាននិយាយថា ពួកគេមិនត្រូវក្លាយជាគោលដៅនៃអំពើហិង្សាឡើយ។

ការអំពាវនាវបានធ្វើឡើងសម្រាប់ការស៊ើបអង្កេតឯករាជ្យលើការសម្លាប់អ្នកយកព័ត៌មាន។

សហភាពអឺរ៉ុបបានជំរុញឱ្យមានការស៊ើបអង្កេត “ឯករាជ្យ” លើការស្លាប់របស់នាង ខណៈដែលបេសកជនសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានអំពាវនាវឱ្យមាន “ស៊ើបអង្កេតដោយតម្លាភាព”ការសម្លាប់នេះ ។

ការិយាល័យរបស់ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បាននិយាយថា ខ្លួន “រន្ធត់ចិត្ត” ហើយក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាពផងដែរ។

ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img