29 C
Phnom Penh
Saturday, March 15, 2025
- Advertisement -spot_img

ប្រធានគ.ជ.ប គូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រកបដោយសន្តិសុខ សុវត្ថិភាព និងអ្នកបោះឆ្នោតសរុប៩៩,៨៦ ភាគរយ

- Advertisement -spot_img

តាមតួលេខបណ្តោះអាសន្ននៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថាអ្នកបោះឆ្នោត សរុបមានចំនួន ១១.៧៣០ នាក់ ស្មើនឹង ៩៩,៨៦ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១១ ៧៤៧ នាក់។ ឯក្នឧត្តមប្រាជ្ញ ចន្ទ ប្រធាន គណៈក៏ម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងក្នុងពីធីបើកកិច្ចប្រជុំផ្សព្វផ្សាយូជាមួយភាគីពាក់ព័ន្ធ ស្តីពីសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោត ជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់នេះ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖-ទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក), វិទ្យុជាតិកម្ពុជា,Facebook Page:គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាដើម។ ឯកឧត្តមប្រធាន គ.ជ.បបានថ្លែងថា បន្ទាប់ពីការបោះឆ្នោតចាប់ពីម៉ោង៧ព្រឹក រហូតត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀលថ្ងៃនេះរួចមកថាការបោះឆ្នោតប្រព្រឹត្តិទៅរលូនល្អនិងអាចយកជាការបាន។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img