29 C
Phnom Penh
Friday, November 8, 2024
- Advertisement -spot_img

ប្រទះឃើញគ្រោងឆ្អឹងមនុស្សចងស្លាបសេក ក្នុងល្អាងភ្នំមួយកន្លែង នៅឃុំតាគ្រាម ស្រុកបាណន់

- Advertisement -spot_img

បាត់ដំបង៖ អធិការនគរបាលស្រុកបាណន់ លោក ប៉ាន់ វណ្ណី នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបងដឹងថា ពលរដ្ឋចំនួន២នាក់ ១. ឈ្មោះ រួម វុធថា ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្មោះ បឿន ណាល់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាក្រោម ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រទះឃើញគ្រោងឆ្អឹងសាកសពម្នាក់ ដែលមានចងស្លាបសេក ស្ថិតនៅក្នុងល្អាងឈូងស្វាយ ក្នុងខណៈពេលដែលពួកគាត់បានដើររកអាចម៍ប្រចៀវលក់ រួចបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

លោក អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា ល្អាងដែលប្រជាពលរដ្ឋទៅរកអាចម៌ប្រចៀវនោះមានជម្រៅប្រហែល២០ម៉ែត្រ កម្លាំងសមត្ថកិច្ចបានសហការជាមួយប្រជាពលរដ្ឋចុះសួតាមឫស្សជ្រៃ ទៅបាតល្អាង ដើម្បីពិនិត្យ និងប្រមូលយកឆ្អឹងសាកសពនោះឡើងមកលើ ។

លោក ប៉ាន់ វណ្ណី បានបញ្ជាក់ថា គ្រោងឆ្អឹងសាកសពនៅក្នុងល្អាងនោះ មានសភាពពុកផុយខ្លះហើយ មានខោជើងវែងពណ៌ខ្មៅ អាវដៃវែងពណ៌ប្រផះ ហើយមានចំណងខ្សែលីឡុងពណ៌ក្រហម ចងកដៃអាវ ហើយមានបាវមួយនៅជិតសាកសព ហើយក្នុងហោប៉ៅអាវមានឃើញ ស្លឹកចេក មូរថ្នាំជក់របៀបចាស់បូរាណ ។

លោក បានបញ្ជាក់ថា ក្រោយពីបានពិនិត្យស្ថានភាពឆ្អឹងសពរួចមក ត្រូវបានសមត្ថកិច្ច សន្និដ្ឋានថា គ្រោងឆ្អឹងនេះជាមនុស្សប្រុស អាយុប្រហែល៥០ឆ្នាំ ត្រូវគេសម្លាប់ជាយូរឆ្នាំមកហើយ ហើយលោកបានដាក់ការសង្ស័យថា សាកសពនេះ ត្រូវបានពួកខ្មែរក្រហមយកមកសម្លាប់ ក្នុងអំឡុងពេលជីកទំនប់កំពីងពួយ ព្រោះទីតាំងស្លាប់ នៅក្បែរគ្នាជាមួយទំនប់កំពីងពួយ ។

លោក អធិការនគរបាលស្រុកបាណន់ ប៉ាន់ វណ្ណី បានឲ្យដឹងថា ក្រោយពីពិនិត្យគ្រោងឆ្អឹងរួច រហូតមកដល់នឹងពេលនេះ សមត្ថកិច្ចជំនាញបានប្រគល់ឱ្យអាចារ្យវត្តដំបូកខ្ពស់ស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ដើម្បីរៀបចំវេចចខ្ចប់ក្នុងក្រឡ តាមប្រពៃណី រក្សាទុកនៅទីនោះរួចរាល់ហើយផងដែរ ៕


អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img