34 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

ប្រទេសអឺរ៉ុបមួយ ឈានដល់កិច្ចព្រមព្រៀងឧស្ម័ន ជាមួយ រុស្ស៊ី

- Advertisement -spot_img

ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic ប្រកាសថា លោកបានសម្រេចកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នធម្មជាតិរយៈពេល៣ឆ្នាំ ជាមួយប្រទេសរុស្ស៊ី ចំពេលសហភាពអឺរ៉ុប កំពុងប្រឹងប្រែង បញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី។

ប្រធានាធិបតីស៊ែប៊ី បាននិយាយបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងនេះក្នុងអំឡុង កិច្ចសន្ទនាតាមទូរសព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីនថា “អ្វីដែលខ្ញុំអាចប្រាប់អ្នកបានគឺថា យើងបានយល់ព្រមលើធាតុសំខាន់ៗដែលអំណោយផលសម្រាប់ប្រទេស ស៊ែប៊ី”។

លោក Vucic និយាយថា “យើងបានយល់ព្រមចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ដែលជាធាតុដំបូងនៃកិច្ចសន្យា ស័ក្តិសមនឹងភាគីស៊ែប៊ីខ្លាំងណាស់”។

កិច្ចព្រមព្រៀងឧស្ម័ន ទំនងជាត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ទៅកាន់ទីក្រុង Belgrade នៅដើមខែមិថុនា ដែលជាដំណើរទស្សនកិច្ចដ៏កម្ររបស់មន្ត្រីរុស្ស៊ីជាន់ខ្ពស់ ទៅកាន់ប្រទេសអឺរ៉ុបមួយ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ។

លោកអះអាងថាលោកចង់នាំប្រទេសស៊ែប៊ីចូលក្នុងសហភាពអឺរ៉ុប ប៉ុន្តែបានចំណាយពេលប៉ុន្មានឆ្នាំថ្មីៗ នេះពង្រឹងចំណងមិត្តភាព ជាមួយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែង។

ស្របពេលជាមួយគ្នានោះ លោកក៏បានបដិសេធថ្កោលទោស ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយប្រទេសរបស់លោក ក៏មិនបានចូលរួមក្នុងការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងមូស្គូដែរ។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងរបស់រុស្ស៊ីជាមួយស៊ែប៊ីធ្វើឡើងបន្ទាប់ពីក្រុងមូស្គូបានកាត់ផ្តាច់ការនាំចេញឧស្ម័នទៅកាន់សមាជិក សហភាព អឺរ៉ុបដូចជាហ្វាំងឡង់ប៉ូឡូញ និងប៊ុលហ្គារី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img