32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

ប្រទេសរុស្ស៊ីទប់ទល់នឹងការឈ្លានពានផ្នែកសេដ្ឋកិច្ចរបស់លោកខាងលិច

- Advertisement -spot_img

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធក្នុងកិច្ចប្រជុំពេញអង្គមួយនៃវេទិកាសេដ្ឋកិច្ចបូព៌ា (EEF) ថា ប្រទេសរុស្ស៊ីកំពុងដោះស្រាយចំពោះការឈ្លានពានខាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់លោកខាងលិច។

លោកប្រធានាធិបតីរូបនោះបាននិយាយថា «ប្រទេសរុស្ស៊ីកំពុងប្រឈមមុខនឹងការឈ្លានពានផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីខាងបស្ចិមប្រទេស។ ខ្ញុំកំពុងនិយាយអំពីការឈ្លានពាន ដោយមិនមានពាក្យអ្វីផ្សេងទៀតសម្រាប់វាទេ»។

លោក ពូទីន បាននិយាយថា «រូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុរបស់រុស្ស៊ីមានស្ថិរភាព អតិផរណាកំពុងធ្លាក់ចុះ ហើយអត្រាគ្មានការងារធ្វើក៏មានកម្រិតទាបជាប្រវត្តិសាស្ត្រដែរ»។

យោងទៅតាមរូបលោកបានឱ្យដឹងថា «ការប៉ាន់ប្រមាណ និងការព្យាករនៃសក្ដានុពលសេដ្ឋកិច្ច រួមទាំងសហគ្រិនផងនោះ គឺមានសុទិដ្ឋិនិយមច្រើនជាងអ្វីដែលពួកគេគិតកាលពីដើមនិទាឃរដូវ»៕

ប្រភព Bookings ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img