បាងកក៖ ក្នុងនាមជាប្រទេសមួយ ក្នុងចំនោមប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ជាចម្បង ប្រទេសថៃកំពុងទន្ទឹងរង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន បន្ទាប់ពីមានការប្រកាសកាលពីពេលថ្មីៗនេះរបស់ប្រទេសចិនអំពីការបន្ធូរបន្ថយការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកន បានប្រាប់សារព័ត៌មានចិនស៊ីនហួរក្នុងថ្ងៃសៅរ៍សប្តាហ៍មុនថា យើងរីករាយណាស់ដែលបានដឹងថា ប្រទេសចិននឹងអនុវត្តវិធានការត្រួតពិនិត្យព្រំដែនថ្មី ចាប់ពីថ្ងៃទី០៨ ខែមករាតទៅ… នេះគឺជាដំណឹងល្អដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ប្រទេសថៃ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ២៨ភាគរយនៃភ្ញៀវទេសចរអន្តរជាតិជិត ៤០លាននាក់ដែលមកនៅក្នុងប្រទេសថៃ។
ទន្ទឹមគ្នា លោករដ្ឋមន្រ្តីបន្តថា ក្រសួងពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ សុខាភិបាល និងដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងជួយសម្របសម្រួល ក៏ដូចជារៀបចំសម្រាប់កំណើនភ្ញៀវចិននាពេលខាងមុខនេះ។ យោងតាមទិន្នន័យផ្លូវការរបស់អាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១១.៥លាននាក់ ដែលលើសពីគោលដៅដំបូងចំនួន ១០លាននាក់។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ គោលដៅដែលបានកំណត់សម្រាប់ឆ្នាំ ២០២៣នេះ គឺទទួលបានភ្ញៀវទេសចរបរទេសចំនួន ២០លាននាក់ ហើយតួលេខនេះរំពឹងថា នឹងកើនឡើងដល់ ២៥លាននាក់ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺ COVID-19 ដោយបន្ថែមថា អាជ្ញាធរមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅថ្មីនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា
បាងកក៖ ក្នុងនាមជាប្រទេសមួយ ក្នុងចំនោមប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ជាចម្បង ប្រទេសថៃកំពុងទន្ទឹងរង់ចាំការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន បន្ទាប់ពីមានការប្រកាសកាលពីពេលថ្មីៗនេះរបស់ប្រទេសចិនអំពីការបន្ធូរបន្ថយការរឹតបន្តឹងលើជើងហោះហើរអន្តរជាតិ។
Read. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ លោក ភីផាត រ៉ាត់ឆាឃីតប្រាកន បានប្រាប់សារព័ត៌មានចិនស៊ីនហួរក្នុងថ្ងៃសៅរ៍សប្តាហ៍មុនថា យើងរីករាយណាស់ដែលបានដឹងថា ប្រទេសចិននឹងអនុវត្តវិធានការត្រួតពិនិត្យព្រំដែនថ្មី ចាប់ពីថ្ងៃទី០៨ ខែមករាតទៅ… នេះគឺជាដំណឹងល្អដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ប្រទេសថៃ។ ក្នុងឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ២៨ភាគរយនៃភ្ញៀវទេសចរអន្តរជាតិជិត ៤០លាននាក់ដែលមកនៅក្នុងប្រទេសថៃ។
ទន្ទឹមគ្នា លោករដ្ឋមន្រ្តីបន្តថា ក្រសួងពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ សុខាភិបាល និងដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងជួយសម្របសម្រួល ក៏ដូចជារៀបចំសម្រាប់កំណើនភ្ញៀវចិននាពេលខាងមុខនេះ។ យោងតាមទិន្នន័យផ្លូវការរបស់អាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក្នុងឆ្នាំ ២០២២ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ១១.៥លាននាក់ ដែលលើសពីគោលដៅដំបូងចំនួន ១០លាននាក់។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ គោលដៅដែលបានកំណត់សម្រាប់ឆ្នាំ ២០២៣នេះ គឺទទួលបានភ្ញៀវទេសចរបរទេសចំនួន ២០លាននាក់ ហើយតួលេខនេះរំពឹងថា នឹងកើនឡើងដល់ ២៥លាននាក់ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រទេសចិនក្នុងការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺ COVID-19 ដោយបន្ថែមថា អាជ្ញាធរមានទំនុកចិត្តក្នុងការសម្រេចបាននូវគោលដៅថ្មីនេះ៕



ប្រភព Englishnews.cn ប្រែសម្រួលដោយគីរីដងរែក




