30 C
Phnom Penh
Friday, January 24, 2025
- Advertisement -spot_img

ប្រទេសចិនប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះពាណិជ្ជកម្មសេរីតំបន់អាស៊ីប៉ាស៊ីហ្វិក

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតាវ បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនក្នុងការសម្រេចបាននូវពាណិជ្ជកម្មសេរីនៃតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយ និងមានកម្រិតខ្ពស់ ដោយលោកបានចេញសេចក្តីអធិប្បាយរបស់លោកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មលើកទី២៨ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កាលពីចុងសប្តាហ៍កន្លងមក។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូ លោក វ៉ាង បាននិយាយថា សមាជិក APEC ទាំងអស់គួរតែប្រកាន់យកការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិកជាមួយនឹងអនាគតរួមគ្នា និងជំរុញយ៉ាងទូលំទូលាយនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យផ្សេងៗនៃពាណិជ្ជកម្ម និងការវិនិយោគ។

លោកបាននិយាយថា ការរៀបចំពាណិជ្ជកម្មសេរីគួរតែត្រូវបានស្វែងរកជាបណ្តាញសំខាន់សម្រាប់ការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយកិច្ចខិតខំប្រឹងប្រែងដែលគួរតែត្រូវបានធ្វើឡើងដើម្បីជំរុញការអភិវឌ្ឍដែលមានការរួមបញ្ចូលនៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានរំលឹកឡើងវិញថា ប្រទេសចិននឹងបើកទ្វារឱ្យកាន់តែទូលំទូលាយ ហើយកំពុងបន្តផ្តល់នូវកម្លាំងជំរុញសម្រាប់កំណើនស្ថេរភាពនៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។

លោកបានកត់សម្គាល់ថា ប្រទេសចិនកំពុងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាមួយនឹងកម្រិតខ្ពស់ប្រកបដោយគុណភាពខ្ពស់ និងដំណើរការយ៉ាងសកម្មនូវកំណែទម្រង់ ៣.០ នៃពាណិជ្ជកម្មសេរីរវាងចិន-អាស៊ានជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងបន្តលើកកម្ពស់ការចូលជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចឌីជីថល (DEP)។

លោករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ការរក្សាសន្តិសុខ និងស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មជាសកល ហើយផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ភាគីទាំងអស់។

លោកបាននិយាយថា APEC អាចដើរតួនាទីរបស់ខ្លួនជាអ្នកជំរុញ ជាអ្នកបង្កើត និងរក្សាស្ថេរភាព ហើយអាចផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការងាររបស់ WTO ។

លោកបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសេដ្ឋកិច្ច APEC ផ្សេងទៀត ដើម្បីរួមគ្នាជំរុញឱ្យមានលទ្ធផលសំខាន់ៗសម្រាប់របៀបវារៈដែលត្រូវពិភាក្សានៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការ WTO លើកទី១២ ដូចជាការឆ្លើយតបនឹងជំងឺរាតត្បាត និងកំណែទម្រង់ WTO៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img