ប្រទេសកំពូលចំនួន ១០ បានបន្តផ្ដល់សព្វាវុធ ក៏ដូចជាឧបករណ៍យោធាដល់អ៊ុយក្រែន ស្របពេលដែលសង្គ្រាមជាមួយរុស្ស៊ីបានអូសបន្លាយពេលជាង ៩ ខែមកនេះ ។
សហរដ្ឋអាមេរិកជាប្រទេលំដាប់កំពូលដែលផ្ដល់អាវុធឲ្យអ៊ុយក្រែន ដោយគិតត្រឹមឆ្នាំនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំណាយប្រាក់សរុបអស់ចំនួន ៦៨ ពាន់លានដុល្លារហើយ ខណៈកាលពីពេលថ្មីៗនេះ សេតវិមានក៏បានស្នើដល់សភា ឲ្យយល់ព្រមផ្ដល់ប្រាក់ ៣៧ ពាន់លានដុល្លារបន្ថែមទៀតដល់រដ្ឋាភិបាលទីក្រុងកៀវផងដែរ ។
ចំណែកប្រទេសលំដាប់ទី ២ គឺចក្រភពអង់គ្លេស និងតាមពីក្រោយដោយប្រទេសប៉ូឡូញសម្រាប់ការផ្ដល់សព្វាវុធ និងសម្ភាៈពាក់ព័ន្ធផ្សេងៗដល់ប្រទេសរបស់លោកប្រធានាធិបតី Volodymyr Zelensky ។
ដោយឡែកប្រទេសជាបន្តបន្ទាប់ដែលបញ្ជូនអាវុធទៅឲ្យប្រទេសអ៊ុយក្រែននោះមានដូចជា កាណាដា, អាល្លឺម៉ង់, សាធារណរដ្ឋឆែក, ឡាតវី, អេស្តូនី, ស្លូវ៉ាគី និងលីទុយអានី ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ។
បន្ទាប់មក លោកខាងលិច បានដាក់ ទណ្ឌកម្ម យ៉ាង ខ្លាំងក្លា ប្រឆាំង រុស្ស៊ី និង បង្កើន ការផ្គត់ផ្គង់ សព្វាវុធ ដល់ រដ្ឋាភិបាលទីក្រុងកៀវ ដែល មានតម្លៃ រាប់សិប ពាន់ លាន ដុល្លារ ៕




ប្រែសម្រួលដោយគីរីដងរែក




