27 C
Phnom Penh
Thursday, November 7, 2024
- Advertisement -spot_img

ប្រជានេសាទក្នុងខេត្តពោធិ៍សាត់៖ ក្រោយបទបញ្ជារបស់សម្តេចតេជោ ក្នុងការបង្រ្កាបបទល្មើសនេសាទ ផលនេសាទកើនឡើង

- Advertisement -spot_img

ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមគ្នាបង្ក្រាបនិងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ប្រជានេសាទក្នុងខេត្តពោធិ៍សាត់សាទរជាមួយបទបញ្ជារបស់សម្តេចតេជោ ក្នុងការបង្រ្កាបបទល្មើសនេសាទ ត្បិតវានាំអោយផលនេសាទបានកើនឡើង។

គិតមកទល់នឹងពេលនេះ មានរយៈពេលជាង១ខែហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់ ឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជាពិសេសអភិបាលខេត្ត ជុំវិញបឹងទន្លេសាប រួមទាំងកម្លាំងនគរបាល មន្ត្រីរដ្ឋបាលជលផល រួមគ្នាបង្ក្រាប និងលុបបំបាត់បទល្មើសនេសាទទាំងអស់នៅលើផ្ទៃបឹងទន្លេសាប ក្រោយពីសកម្មភាពនេសាទខុសច្បាប់ និងការទន្ទ្រានដីព្រៃលិចទឹកនៅបន្តកើតមាន។

នៅចំពោះថ្នាក់ដឹកនាំ ជាពិសេសអភិបាលខេត្តជុំវិញបឹងទន្លេសាប កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអភិបាលខេត្តទាំងនោះ រៀបចំផែនការនៅពេលត្រឡប់ទៅវិញ ដើម្បីបន្តបង្ក្រាបបទល្មើសនេសាទ ឱ្យមានប្រសិទ្ធភាព។
ក្រោយមានចំណាត់ការបែបនេះ ប្រជានេសាទនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលកំពុងប្រកបរបរនេសាទត្រីជាលក្ខណៈគ្រួសារ បានសម្តែងពីអារម្មណ៍រីករាយចំពោះផលនេសាទដែលទទួលបានមានការកើតឡើង បន្ទាប់ពីមានការបង្រាបបទល្មើសនេសាទខុសច្បាប់ធំៗ ក្រោមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្រោយពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ក្រុមការងារអន្តរក្រសួង សហការនិងក្រុមការងារថ្នាក់ខេត្ត បានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងខេត្តពោធិ៍សាត់ដោយចាប់ជនល្មើសជាច្រើនអ្នក បញ្ជូនទៅតុលាការ ហើយក្រុមជនខិលខូចមួយចំនួនផ្សេងទៀតបានដកខ្លួនចេញពីចេញឈប់ប្រព្រឹត្តិបទល្មើសដោយខ្លួនឯង ក្រោយពីឃើញការឃើញការផ្សព្វផ្សាយបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនោះដែរអាជ្ញាធរស្រុកទាំង៣ដែលនៅជាប់បឹងទន្លសាបបាន ជួបប្រជុំជាមួយក្រុមអ្នកទទួលទិញផលនេសាទ ហាមមិនអោយទទួលទិញផលនេសាទដែលខុសច្បាប់ជាពិសេសផលនេសាទដែលបានមកពីការឆក់ បើនៅតែទទួលទិញនឹងទទួលខុសត្រូវតាមផ្លូវច្បាប់ធ្វើដូចនេះទោះជាជនល្មើសឆ្លៀតឱកាសលួចឆក់ត្រីក៏គ្មានអ្នកទទួលទិញដែរ ។

បើតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តបានអោយដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កំលាំងចម្រុះអន្តរក្រសួងរួមនិងកម្លាំងថ្នាក់ខេត្តបានចាប់បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ចំនួន ១៧នាក់ ពីបទប្រព្រឹត្តបទល្មើសនេសាទដោយអួនអូសទឹកសាប និងឧបករណ៍ឆក់ត្រជាក់-ក្តៅ ក្នុងនោះ ១១នាក់កំពុងជាប់ពន្ធនាគារ និង ០៦នាក់ ទៀតកំពង់ស្វែងរកចាប់ឃាត់ខ្លួនយកមកផ្តន្ទាទោស ដកហូតបានវត្ថុតាងជាក់ស្តែងរួមមាន ៖ កាណូតសំបកស្មាច់ភ្ជាប់ម៉ាស៊ីន ,អួនអូសទឹកសាប , ខ្សែអូស,ខ្សែភ្លើង, អាំងវែកទ័រ, គ្រឿងអាគុយ, ដងឆក់ , ធុងត្រីដាក់ត្រី, និងត្រីចំរុះខូចគុណភាព ។ មន្ទីរកសិកម្មខេត្តបានបំផ្លាញចោលវត្ថុតាងបទល្មើសជលផលនៅនិងកន្លែងផ្ទាល់មានដូចជា លូកងស្បៃមុង , របាំងស្បៃមុង, បង្គោល ៕


ដោយ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img