34.7 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ប្រជាជន អ៊ុយក្រែន ប្រដូចស្ថានភាពប្រទេសបច្ចុប្បន្នទៅនឹងគ្រោះឆ្នាំ ១៩៣០

- Advertisement -spot_img

ប្រទេសអ៊ុយក្រែននៅថ្ងៃសៅរ៍នេះបានប្រារព្ធទិវាចងចាំ Holodomor ជាគ្រោះទុរ្ភិក្សដ៏ធំឆ្នាំ ១៩៣២ ដល់ឆ្នាំ ១៩៣៣ ដែលបានសម្លាប់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ។

ប្រវត្ដិវិទូខ្លះអះអាងថា មេដឹកនាំសូវៀត Joseph Stalin ជាអ្នករៀបចំឲ្យមានគ្រោះទុរ្ភិក្សនេះឡើយ ហើយប្រជាជនអ៊ុយក្រែនជាច្រើនបានប្រៀបធៀបសោកនាដកម្មនេះទៅនឹងសង្គ្រាមលុកលុយដែលកំពុងបន្តដោយកងកម្លាំងទីក្រុងមូស្គូ ។

ស្របពេលជាមួយគ្នានេះ អង្គការឯកជនអ៊ុយក្រែនមួយចំនួនបានស្ទង់មតិលើមនុស្សចំនួន ១,០០០ នាក់ក្នុងខែវិច្ឆិកានេះ ដោយសួរថាតើពួកគេគិតថា គ្រោះទុរ្ភិក្ស Holodomor គឺជាអំពើប្រល័យពូជសាសន៍ឬ? ក្នុងនោះ ៩៣ ភាគរយឆ្លើយថា ប្រាកដណាស់ ។

គួរបញ្ជាក់ថា គ្រោះទុរ្ភិក្សអ៊ុយក្រែន Holodomor កាលពីឆ្នាំ ១៩៣២-៣៣ បានបង្កឲ្យមនុស្សចន្លោះពី ៣ លាន ៥សែននាក់ទៅ ១០ លាននាក់ត្រូវបាត់បង់ជីវិត និងជួបភាពអត់ឃ្លានយ៉ាងអាសូរពន់ពេក ។

ដោយឡែកពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនវិញ, ស្ថាប័នអង្គការសហប្រជាជាតិដែលលើកកម្ពស់សិទ្ធិមនុស្សបានប្រកាសថា ជនស៊ីវិលជាង ៧០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីប្រទេសរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលរបស់ខ្លួនទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន ។

បន្ថែមពីនេះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយកាលពីថ្ងៃសុក្រថា ជនស៊ីវិលយ៉ាងតិច ៧៧ នាក់បានស្លាប់ និង ២៧២ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីថ្ងៃទី១០ ខែតុលាមក ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img