34.1 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

ប្រជាជនអាហ្វហ្គានីស្ថានប្រឈមនឹងភាពអត់ឃ្លានក្នុងរដូវត្រជាក់ឆ្នាំនេះ

- Advertisement -spot_img

អាហ្វហ្គានីស្ថាន៖តាមប្រភពព័ត៌មានរបស់ទីក្រុងកាប៊ុល ចុះផ្សាយ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះបានឱ្យដឹងថា គណៈកម្មាធិការកាកបាទក្រហម អន្តរជាតិបានបង្ហាញក្តីព្រួយបារម្មណ៏ចំពោះ ប្រជាជន អាហ្វហ្គានីស្ថាន ដែលកំពុងតែជួបប្រទះបញ្ហាក្នុងការរស់រានមានជីវិត នៅរដូវរងារឆ្នាំនេះ។

សេដ្ឋកិច្ចប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ចុះជាខ្លាំង បន្ទាប់ពីពួកតាលីបង់បានឡើងគ្រប់គ្រងអំណាច កាលពីខែសីហា ឆ្នាំ២០២១កន្លងទៅ។ ពួកតាលីបង់ បានកែប្រែអាហ្វហ្គានីស្ថានទៅជាមូលដ្ឋានទ័ព ធ្វើឱ្យ ប្រជាជនរាប់លាននាក់ធ្លាក់ខ្លួន ទៅរកភាពអត់ឃ្លាននិងភាពក្រីក្រ ។

នាយកប្រតិបត្តិប្រចាំកាកបាទអន្តរជាតិ លោក Martin Scheupp បានលើកឡើងកាលពីថ្ងៃអាទិត្យនេះថា ៖« វិបត្តិសេដ្ជកិច្ចគឺជាបញ្ហាដ៏ធំនៅទីនោះ ហើយនេះជាកត្តាធ្ងន់ធ្ងរណាស់ ជីវិតរបស់ពួកគេនឹងប្រឈមមុខនឹងបញ្ហាច្រើន »។ លោកបានបន្ថែមទៀតថា ពួកគាត់បាន ឃើញប្រជាជនអាហ្ចហ្គាស្ថានី ប្រញាប់ប្រញាល់លក់របស់របរផ្ទាល់ខ្លួន ដើម្បីទិញឧបករណ៍កម្តៅ ត្រៀមរស់នៅក្នុងរដូវរងារខាងមុខ ។

ការដាក់ទណ្ឌកម្មទៅលើមេដឹកនាំតាលីបង់ ការបញ្ឃប់ការផ្ទេរប្រាក់ តាមធនាគារ និងការបង្កកប្រាក់បម្រុង រាប់លានដុល្លាររបស់អាហ្វហ្គានីស្ថាន បង្កជាឧបសគ្គ រារាំងស្ថាប័នពិភពលោកដែលចង់ផ្ដល់ជំនួយឱ្យប្រជាជនអាហ្គានីស្ថាន។

លោក Martin Scheupp ថា កាកបាទ ក្រហម នៅតែបន្តបើកប្រាក់បៀវត្សដល់បុគ្គលិក ពេទ្យ ចំនួន ១០,៥០០ នាក់ជារៀងរាល់ខែ ដើម្បីធានានូវសេវាថែទាំសុខភាពរបស់ប្រជាជន ។ លោកបានលើកឡើងថា ៖«យើងដឹងច្បា់ស់ថា វាមិនមែនជាតួនាទីរបស់យើង ក្នុងការបង់ប្រាក់ សម្រាប់ បុគ្គលិក ពេទ្យនោះទេ ប៉ុន្តែក្នុងនាមជាអង្គការមនុស្សធម៌យើងនឹងព្យាមផ្តល់ជូនសេវាកម្មដល់ប្រជាជន »។

លោក Schuepp គឺជាមនុស្សដំបូងដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងនាមជានាយកប្រតិបត្តិ ចាប់ពីក្រុម តាលីបង់កាន់អំណាចជាថ្មី ដោយលោកបាននិយាយថា ទីភ្នាក់ងាររបស់លោក ជាអ្នកផ្តល់អាហារដល់អ្នកទោសនៅក្នុងប្រទេស ប៉ុន្តែលោកមិនអាចនិយាយបានភ្លាមៗទេអំពីចំនួនអ្នកទោសនៅក្នុងអាហ្វហ្គានីស្ថាន ។ សព្ចថ្ងៃនេះ អ្នកទោសប្រហែល ៨០ភាគរយ រស់នៅពឹងផ្អែកទៅលើស្បៀងអាហាររជំនួយពីបរទេស។

គាត់បានពិពណ៌នាតួនាទីរបស់កាកបាទក្រហមថាជា «វិធានការបញ្ឃប់គម្លាត »ដែលវាក្លាយជាភាពចាំបាច់ក្រោយការដួលរលំរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ស្របពេលដែលវ៉ាស៊ីនតោនចាប់ផ្តើមដកមេទ័ពចុងក្រោយរបស់ខ្លួនកាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ៕

ប្រភព STLtoday ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img