35.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ប្រជាជនជប៉ុនមិនប្រឹងយកកូននោះទេ

- Advertisement -spot_img

លោកស្រី Masako Mori បានបង្ហាញក្តីព្រួយបារម្ភអំពីអត្រាកំណើតនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជប៉ុនប្រកាសថា ចំនួនទារកដែលកើតកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាប។ លោកស្រីថែមទាំងនិយាយដែរថា “ប្រសិនបើយើងបន្តដូចនេះ ប្រទេសនឹងរលាយបាត់។ ការប្រឹងយកកូនច្រើន គឺជាវិធានការដ៏ល្អបំផុត”។

លោកស្រីលើកឡើងថា “គឺប្រជាជនដែលនឹងត្រូវឆ្លងកាត់ដំណើរការនៃការបាត់ខ្លួននេះ ហើយនឹងប្រឈមមុខជាមួយគ្រោះថ្នាក់ដ៏ធំសម្បើម។ វាជាជំងឺដ៏គួរឲ្យភ័យខ្លាច ដែលនឹងធ្វើទុក្ខបុកម្នេញដល់កុមារទាំងនោះ”។

លោកស្រី Masako Mori
កាលពីឆ្នាំមុន ស្ថានភាពពិតជាគួរឲ្យព្រួយបារម្ភ ដោយប្រទេសជប៉ុនបានបង្ហាញពីអត្រាកំណើតតិចជាង ៨០ម៉ឺននាក់ ប៉ុន្តែរាយការណ៍អំពីការស្លាប់ដល់ទៅប្រហែល ១.៥៨លាននាក់។ នេះបង្ហាញថា ជប៉ុន មានអ្នកស្លាប់ច្រើនជាងអ្នកកើតដល់ទៅប្រហែល ២ដងឯណោះ។

ពីកម្រិតខ្ពស់បំផុតនៃចំនួនប្រជាជនជាង១២៨លាននាក់ក្នុងឆ្នាំ២០០៨, ប្រទេសជប៉ុនបានមើលឃើញការធ្លាក់ចុះប្រជាសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលមកនៅត្រឹម ១២៤.៦លាននាក់។

ហើយជាសញ្ញាបង្ហាញថាជប៉ុន នឹង ក្លាយជាប្រទេសដែលមានមនុស្សចាស់យ៉ាងឆាប់រហ័សនោះ, សមាមាត្រនៃមនុស្សអាយុលើ៦៥ឆ្នាំ បាន កើនឡើងដល់ជាង ២៩% កាលពីឆ្នាំមុន៕

ប្រភព South China Morning Post ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img