28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ប៉ែន ចំរុង តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១០ខែ

- Advertisement -spot_img

អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះបានផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានព័ត៌មានថា ពិធីករសម្បូរវោហារស័ព្ទលោក ប៉ែន ចំរុង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១០ខែនិងពិន័យជាប្រាក់មួយចំនួនទៀតពីបទបរិហារបង្កាច់កេរ្តិ៍។

ក្រោយមានការទម្លាយព័ត៌មានដ៏សើបខាងលើនេះភ្លាមៗនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលការបកស្រាយពីសំណាកើពិធីករលោក ប៉ែន ចំរុង ជុំវិញករណីនេះផងដែរ។ប៉ុន្តែគិតមកទល់ពេ លនេះនៅមិនទាន់ឃើញមានបញ្ចេញប្រតិកម្មណា មួយពីតារាប្រុសលោកប៉ែន ចំរុងជុំវិញដំណឹងដ៏ភ្ញា ក់ផ្អើលខាងលើនេះទេ។

បើងាកចាប់អារម្មណ៍ទៅមើលនៅលើទំព័រហ្វេសប៊ុកអ្នកនាង ហ៊ុន ម៉ាណេដែលត្រូវជាភរិយាបណ្តូល ចិត្តរបស់លោក ប៉ែន ចំរុង ឯណ្ណេះវិញគឺអ្នកនាងក៏ពុំបានបញ្ជាក់អ្វីនោះដែរតែគេឃើញត្រឹមបង្ហោះសា របែបលើកទឹកចិត្តដោយខ្លឹមសារថា«គិតល្អ ធ្វើល្អទទួលតែភាពវិជ្ជមានជីវិតនឹងជួបតែរឿងរីករាយ»។ចំណែកខ្លឹមសារដែលភ្ជាប់ជាមួយបានបញ្ជាក់ថា« គេនិយាយអ្វីជារឿងរបស់គេ បើយើងបើកបេះដូងទទួលពាក្យអាក្រក់ពីអ្នកដទៃមកគិតវាជាភាពល្ងង់ ខ្លៅរបស់យើង»។

គួរបញ្ជាក់ថានៅថ្ងៃទី០៩ខែធ្នូឆ្នាំ២០២២គឺមានកា រចែករំលែកព័ត៌មានដ៏ភ្ញាក់ផ្អើលថាពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ត្រូវបានសា លាដំបូងតុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១ ០ខែនិងពិ ន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀលចូលជាថវិការដ្ឋពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១តាមមា ត្រា៣១១និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។

ប្រភពបានបន្តថាក្នុងនោះដែរតុលាការក៏បង្គាប់ឱ្យ ឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ ។សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំ ណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណីកំបាំងមុខជនជាប់ ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកា សជាសាធារណៈកាលពីថ្ងៃទី០៧ ខែកញ្ញាឆ្នាំ ២០២ ២ដោយទុកសិទ្ធិឱ្យប្តឹងទាស់និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់ ។

តុលាការបានទទួលបណ្ដឹងតាមដីកាបញ្ជូនរឿងមកជម្រះផ្ទាល់ លេខ១០១ អ.យ.ចុះថ្ងៃទី០៤ខែកក្ក ដាឆ្នាំ២០២២របស់តំណាងអយ្យការអមសាលាដំ បូងរាជធានីភ្នំពេញដែលបានសម្រេចបញ្ជូនជនជា ប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមកជំនុំជម្រះផ្ទាល់ពីបទបរិហា របង្កាច់កេរ្តិ៍ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២១បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងព័ត៌មានខាងលើនេះ សារព័ត៌មានគីរីដងរែក នៅមិនទាន់អាចទាក់ទងដើម្បីសូមការបកស្រាយពីតារាប្រុសលោកប៉ែន ចំរុង បាននៅឡើយទេជុំវិញព័ត៌មានដ៏រសើបនេះ។សង្ឃឹមថានឹងមានការចេញមុខបំភ្លឺពី សាមីខ្លួនលោក ប៉ែន ចំរ៉ុង ក្នុងពេលឆាប់ៗផងដែរ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img