27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

ប៉ូឡូញចង់ឱ្យសម្ព័ន្ធមិត្តជួយបំពេញ ចំនួនអាវុធក្នុងឃ្លាំងរបស់ខ្លួនឡើងវិញ ក្រោយការបរិច្ចាគឱ្យអ៊ុយក្រែន

- Advertisement -spot_img

(វ៉ាសូវី)៖ ប្រធានាធិបតីប៉ូឡូញ លោក អាន់ដ្រេ ឌូដា (Andrzej Duda) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ចំនួនសព្វាវុធក្នុងឃ្លាំងប្រទេសរបស់លោក គឺនៅសល់មិនច្រើនប៉ុន្មានឡើយ ដោយសារតែការផ្តល់ជំនួយយោធាយ៉ាងសកម្ម ដល់អ៊ុយក្រែន ដូច្នេះហើយ លោកត្រូវការឱ្យសម្ព័ន្ធមិត្តលោកខាងលិច ជួយផ្គត់ផ្គង់អាវុធមកបំពេញជំនួសវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខក្រុមមេបញ្ជាការកងទ័ព លោកនាយករដ្ឋមន្រ្តីប៉ូឡូញ បានលើកឡើងយ៉ាងដូច្នេះថា «ពួកយើងមានការរំពឹងថា ចន្លោះដែលបានកើនឡើង នៅក្នុងធនធានបរិក្ខារយោធារបស់យើង នឹងត្រូវបំពេញឡើងវិញ នៅក្រោមក្របខណ្ឌ នៃយន្តការជួយជ្រោមជ្រែងពីក្រុមសម្ព័ន្ធមិត្ត»។

បើតាមលោក Duda ប៉ូឡូញស្ថិតក្នុងប្រទេសដែលផ្គត់ផ្គង់អាវុធធុនធ្ងន់ ឱ្យអ៊ុយក្រែនច្រើនជាងគេ រួមមានរថក្រោះរាប់រយគ្រឿង, ប្រព័ន្ធកាំភ្លើងធំ, គ្រាប់រំសេវរាប់ម៉ឺនគ្រាប់, យន្តហោះដ្រូន, ប្រព័ន្ធការពារដែនអាកាស និងបរិក្ខារផ្សេងៗទៀត។ លោក Duda បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាសូវីបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការលើសមរភូមិរបស់អ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។

ដូច្នេះហើយលោកសូមអំពាវនាវដល់ សឹងគ្រប់ប្រទេសទាំងអស់ដែលជាសម្ព័ន្ធមិត្ត ជាពិសេសក្រុមមហាអំណាច ឱ្យជួយផ្តល់បរិក្ខារយោធាមកប៉ូឡូញវិញ ហើយមិនចាំបាច់ជារបស់ថ្មីសន្លាងនោះឡើយ។ បើតាមលោកនាយករដ្ឋមន្រ្តី គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង រហូតមកទល់ពេលនេះ ប៉ូឡូញបានផ្តល់ជំនួយយោធាសរុបប្រមាណ ១.៧ពាន់លានដុល្លារ ឱ្យដល់អ៊ុយក្រែន៕

ប្រភប Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img