29.9 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

ប៉ូលិសកូរ៉េខាងត្បូងម្នាក់ ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះ

- Advertisement -spot_img

(សេអ៊ូល)៖ មន្ត្រីប៉ូលិសកូរ៉េខាងត្បូងម្នាក់ ដែលស្ថិតក្រោមការស៊ើបអង្កេត ជុំវិញហេតុការណ៍សង្កត់ជាន់គ្នា កំលុងថ្ងៃបុណ្យ Halloween កាលពីចុងខែតុលាកន្លងទៅ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិត នៅផ្ទះរបស់ខ្លួន ក្នុងទីក្រុងសេអ៊ូល នាថ្ងៃសុក្រនេះ។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយដកស្រង់ប្រភពពីប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា មន្ត្រីប៉ូលិសរូបនេះ មាននាមត្រកូល ជុង (Jeong) និងទទួលបន្ទុករបាយការណ៍ព័ត៌មាន នៅឯស្ថានីយ៍ប៉ូលីសយ៉ុងសាន (Yongsan) ដែលគ្របដណ្តប់ សង្កាត់អ៉ីតេវ៉ុន ត្រូវបានសមាជិកគ្រួសារ រកឃើញដេកស្លាប់ក្នុងផ្ទះនៅទីក្រុងសេអ៊ូល កាលវេលាម៉ោងប្រហែល ១២៖៤៥នាទីយប់ រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់)។

លោក ជុង មានអាយុ៥៥ឆ្នាំ រងការចោទប្រកាន់ថាបានលុបរបាយការណ៍ អំពីសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ក្រោយការស៊ើបអង្កេត បានចាប់ផ្តើមទៅលើចំណាត់ការឆ្លើយតបរបស់ប៉ូលិស ចំពោះកំលុងហេតុការណ៍ជាន់គ្នា កំលុង Halloween នៅសង្កាត់អ៉ីតែវ៉ុន។

គួរបញ្ជាក់ថា ឧបទ្ទវហេតុកាលពីថ្ងៃទី២៩ ខែតុលា បានសម្លាប់មនុស្សចំនួន១៥៦នាក់ និងរបួស១៩៨នាក់ នៅផ្លូវតូចចង្អៀតមួយ នៃសង្កាត់អ៉ីតេវ៉ុន (Itaewon) ជាទីកម្សាន្តពេលរាត្រីដ៏ពេញនិយម ដើម្បីប្រារព្ធពិធីបុណ្យ Halloween។ ចាប់តាំងពីពេលនោះមក ប៉ូលិសបានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃ ពីសាធារណជន ហើយក៏ប្រឈមនិងស៉ើបអង្កេត ជាពិសេសបន្ទាប់ពីការបែកធ្លាយ នូវការហៅទូរស័ព្ទសង្គ្រោះបន្ទាន់ ដើម្បីស្នើសុំជំនួយជាច្រើនម៉ោង មុនពេលមានឧប្បត្តិហេតុកើតឡើង៕

ប្រភព​ AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img