កាលពីថ្ងៃ១៨ ខែសីហា តារាថៃ Ice Preechaya បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្ដាញអ៉ិនធើណេត បន្ទាប់ពីរូបនាងធ្វើការផ្សាយផ្ទាល់តាមរយៈកម្មវិធី TikTok នៅពេលដែលខ្លួនកំពុងងូតទឹកក្នុងអាងឯកជនមួយក្នុងផ្ទះរបស់នាងផ្ទាល់។
ហេតុការណ៍នេះត្រូវបានគេជឿថា កើតឡើងនៅពេលព្រឹក បន្ទាប់ពីតួឯកស្រី ទើបតែភ្ញាក់ពីដំណេក។ យ៉ាងណា នៅមុនពេលនាងសម្រេចចិត្តចូលបន្ទប់ទឹក Ice បានចាប់ផ្តើមធ្វើការផ្សាយផ្ទាល់ជាមួយអ្នកគាំទ្រជជែកគ្នាលេងពីនេះពីនោះ។ ភ្លាមៗ នាងបានចូលត្រាំក្នុងអាងនិងលើកជើងដុសសាប៊ូ ធ្វើព្រងើយដោយមិនដឹងថា សកម្មភាពដ៏រសើបនេះត្រូវបានផ្សាយផ្ទាល់អស់រយៈពេលជាច្រើននាទី មុនពេលដែលវាត្រូវបានលុបចោល។ ប៉ុន្តែវាក៏យឺតពេលទៅហើយ ខណៈអ្នកមើលមួយចំនួនបានថតវីដេអូនោះ ហើយបានចែករំលែកវាយ៉ាងរហ័សតាមអ៊ីនធឺណិត។
ដោយឡែក សម្រាប់សាម៉ីខ្លួនដែលកំពុងមានរូបភាពនិងឃ្លិបបែកធ្លាយស្រាតត្រាំទឹកអាងឯណោះវិញ ហាក់មិនមានសកម្មភាពលើគណនីផ្ទាល់ខ្លួនឬបំភ្លឺពីរូបនាងនូវឡើយទេ។ ទស្សនិកជនមានតែលើកទឹកចិត្តនិងជូនពរនាងតាមរយៈបណ្ដាញសង្គមតែប៉ុណ្ណោះ។
រូបភាពដែលនាងបែកធ្លាយ។
សូមរម្លឹកដែរថា នាពេលកន្លងមកជីវិតរបស់តារាសម្ដែង Ice Preechaya រងនូវព្យុះភ្លៀងមិនចេះចប់មិនចេះហើយ ចាប់តាំងពីឆ្នាំ២០២៣មកម៉្លេះ។ លើកទីមួយនាងត្រូវគេយកឈ្មោះទៅពាក់ព័ន្ធនឹងថ្នាំស៊ីយ៉ានដើម្បីកម្ចាត់សត្វនៅខាងក្រោយផ្ទះដែលកាលណោះល្បីទូទាំងប្រទេស។ ក្រោយមក ម្តាយរបស់នាងស្រាប់តែធ្លាក់ខ្លួនឈឺដោយសារជំងឺមហារីក ហើយឪពុកត្រូវចូលបន្ទប់វះកាត់ភ្លាមៗដោយសារគាំងបេះដូង ចំណែកមិត្តប្រុសក៏បានសុំនាងបែកផ្ទួនៗ ធ្វើឲ្យ Ice មានអារម្មណ៍ថាខ្លួនកំពុងធ្លាក់ចុះ រស់នៅគ្មានទីពឹងទំនាក់ច្បាស់លាស់ក្នុងជីវិត រហូតចង់បញ្ចប់ជីវិតនេះថែមទៀតផង៕
ដោយគិរីដងរែក