27 C
Phnom Penh
Wednesday, June 17, 2026
- Advertisement -spot_img

បេឡារុសបង្កើតក្រុមយោធារួមគ្នា ជាមួយរុស្ស៊ី

- Advertisement -spot_img

(មូស្គូ)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាឈិនកូ (Alexander Lukashenko) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃចន្ទនេះ បានព្រមព្រៀងគ្នាក្នុងការបង្កើតក្រុមយោធារួមគ្នា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងភាពតានតឹង ព្រំដែនភាគខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារុស Belta លោក លូកាឈិនកូ បានគូសបញ្ជាក់ថា លោកបានចេញបញ្ជាឱ្យដាក់ពង្រាយ កងទ័ពរួមគ្នាជាមួយរុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន ហើយប្រតិបត្តិការបានចាប់ផ្តើមកាលពី២ថ្ងៃមុន ពោលក្រោយមានករណីផ្ទុះ នៅលើស្ពានយុទ្ធសាស្រ្ត ដែលតភ្ជាប់រវាងគ្រីមៀនិងប្រទេសរុស្ស៊ី។ លោក លូកាឈិនកូ ក៏បានលើកឡើងផងដែរពី ការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសន្តិសុខបេឡារុស ពីសំណាក់អ៊ុយក្រែន និងអង្គការណាតូ ដែលជាហេតុផលចម្បង នៅពីក្រោយការផ្លាស់ប្តូរនេះ។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់ប្រទេសបេឡារុស ជាទីតាំងឈរជើងសម្រាប់ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ តាមរយៈការបញ្ជូនកងទ័ពនិងសម្ភារៈយោធា ចូលទៅកាន់ភាគខាងជើងអ៊ុយក្រែន ចេញពីមូលដ្ឋាន នៅបេឡារុស៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img