ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅក្នុងទីក្រុងនានាទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ដើម្បីធ្វើ បាតុកម្មប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់សហរដ្ឋអាមេរិកក្នុងការលុបចោល សិទ្ធិក្នុងការរំលូតកូនតាមរដ្ឋធម្មនុញ្ញដែលមានតាំងពី៥០ឆ្នាំមុន ។
សេចក្ដីសម្រេចរបស់តុលារការនឹងទុកឱ្យរដ្ឋសហព័ន្ធនីមួយៗធ្វើការសម្រេចចិត្តថាតើត្រូវ អនុញ្ញាតអាចរំលូតកូនបានឬយ៉ាងណាដោយលុបចោលសាលក្រមឆ្នាំ១៩៧៣របស់តុលាការ កំពូលដែលទទួលស្គាល់ថាការរំលូតកូនគឺជាសិទ្ធិឯកជនរបស់ស្ត្រីម្នាក់ ៗ ។
ហ្វូងមនុស្សដែលប្រឆាំងនឹងសេចក្ដីសម្រេចបានប្រមូលផ្តុំគ្នានៅផ្សេងៗ រួមទាំងក្រុងញូវយ៉ក អាត្លង់តាដេត្រយសលថ៍ឡេក និង ឡូស អាន់ជ័រលេស ក្នុងចំណោមទីក្រុងផ្សេងៗ ទៀតដោយនិយាយថាការលុបចោលសិទ្ធិ រំលូតកូន នឹងធ្វើឱ្យស្រ្តីធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ជាពិសេសស្ដីចម្រុះជាតិសាសន៍ និងមានចំណូលទាប ។
ទន្ទឹមនឹងនោះអ្នកប្រឆាំងសិទ្ធិ រំលូតកូនក៏នាំប្រមូលផ្តុំគ្នានៅខាងក្រៅអគារតុលាការកំពូលនៅក្រុងវ៉ាស៊ីនតោនផងដែរ បន្ទាប់ពី សេចក្ដីប្រកាសចេញនៅថ្ងៃសុក្រ ។
ប្រតិកម្ម នឹងសាលក្រមដូចគ្នា លោកប្រធានាធិបតីចូ បៃដិន បានថ្លែងសន្ទរកថាក្រោយសេចក្ដី ប្រកាសចេញថាអាមេរិក បានដើរ ថយក្រោយវិលទៅ រកសង្គមចាស់គំរិល ដែលរឹតត្បឹតធ្វើបាបស្ត្រី ។ លោកនិយាយកាលពីថ្ងៃសុក្រថា ៖ « សុខភាព និងជីវិតរបស់ស្ត្រីក្នុង ប្រទេសរបស់យើងឥឡូវកំពុងប្រឈម នឹងហានិភ័យ ។ ការសម្រេចចិត្តនេះគឺ ជាចំណុចកំពូល នៃកិច្ចខិតខំប្រឹងប្រែង ដោយចេតនា ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដើម្បីធ្វើឱ្យខូចតុល្យភាព នៃច្បាប់របស់យើង » ។ លោកបៃដិនសង្កត់ធ្ងន់ថាវាជា « ថ្ងៃសោកសៅ សម្រាប់តុលាការ និងសម្រាប់ប្រទេស » ។
អ្នកស្រី Natasha Mitchell វ័យ៤១ ឆ្នាំមកពីទីក្រុង Denver រដ្ឋកូឡូរ៉ាដូនិយាយថា ៖ « វាជាការក្បត់ប្រឆាំងនឹងស្ត្រី ។ វាជាជំហានថយ ក្រោយដ៏ធំមួយ ។ វាបើកទ្វារឱ្យមានការគំរាម កំហែងលើសិទ្ធិ និងសេរីភាពផ្សេងទៀត » ។
ប៉ុន្តែសម្រាប់អ្នកអភិរក្សនិយមដែលប្រឆាំង នឹងសិទ្ធិរំលូតកូនហើយគាំទ្រនូវអ្វី ដែលខ្លួនហៅថា « គាំទ្រជីវិត » ដូចជាលោកអតីត ប្រធានាធិបតី ដូណាល់ត្រាំ វាជារឿងដែលគួរ ឱ្យសាទរមួយ ។ បញ្ហាក្នុងស្រុកនៅអាមេរិកបង្ក ឱ្យមានការបែកបាក់គ្នារួមទាំងលើសិទ្ធិ នៃ ការរំលូតកូន ។ អស់រយៈពេល៥០ ឆ្នាំមកហើយ ពួកអភិរក្ស និយមដែលនិយាយថាខ្លួន តស៊ូមតិឱ្យក្មេង ដែលមិនទាន់កើតបានធ្វើ យុទ្ធនាការប្រឆាំង នឹងសាលក្រម Roev.Wade ប៉ុន្តែមិនអាចធ្វើបានដោយសារខ្វះ សន្លឹកឆ្នោត នៅតុលាការកំពូលដើម្បីជំទាស់ ។ ប៉ុន្តែរូបភាពនេះបានផ្លាស់ប្ដូរនៅពេលលោកត្រាំតែងតាំងចៅក្រមថ្មី ប្រឆាំង នឹងសិទ្ធិ រំលូតកូន៣ រូបក្នុងតុលារការរហូតឈានដល់ការ សម្រេចចិត្តកាលពីថ្ងៃសុក្រ ។





ប្រភព VOA ប្រែសម្រួលដោយគីរីដងរែក