36.3 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

បាតុកម្ម លើក ” ក្រដាស ស ” នៅ ចិន

- Advertisement -spot_img

ប្រទេសចិន កំពុងឈានចូលដល់ថ្ងៃទីបួននៃការតវ៉ាដ៏កម្រ និងរីករាលដាល។ បាតុកម្ម នេះ ត្រូវ បាន គេ ស្គាល់ ថា ជា “ការ តវ៉ា ក្រដាស ស” ដោយ សារ ពលរដ្ឋ កាន់ ក្រដាស ស ទំហំ A4 ផ្គើនទៅ នឹង អាជ្ញាធរ រដ្ឋាភិបាល។

ចាប់តាំង ពី ថ្ងៃ សុក្រ មក ការ តវ៉ា បាន ផ្ទុះ ឡើងនៅ ក្នុង ប្រទេស ចិន ប្រឆាំង នឹង វិធានការ រឹត បន្តឹង ជំងឺ កូវីដ-១៩ ដែល អូសបន្លាយ ជា យូរ មក ហើយ។

ចាប់តាំងពីផ្ទុះជំងឺរាតត្បាត ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយ “សូន្យកូវីដ” ដោយបានអនុវត្តគោលនយោបាយបិទខ្ទប់យ៉ាងតឹងរ៉ឹង សូម្បីតែនៅក្នុងតំបន់ដែលមានការឆ្លងត្រឹមមួយករណីក៏ដោយ។ ការដាក់កំហិតទាំងនេះ អាចមានរយៈពេលច្រើនខែ ដោយមនុស្សមិនអាចចាកចេញពីផ្ទះរបស់ពួកគេបានឡើយ។

ទោះបីជាមានការរឹតបន្តឹងអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ពេលនេះ ប្រជាពលរដ្ឋចិនបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ ដោយសារតែអគ្គិភ័យបានឆាបឆេះអគារផ្ទះល្វែងមួយ ក្នុងទីក្រុង Urumqi កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មនុស្ស១០នាក់បានស្លាប់នៅក្នុងអគ្គិភ័យនោះ ហើយគេគិតថា វិធានការទប់ស្កាត់ជំងឺរាតត្បាតនៅពេលមានអគ្គិភ័យ បានរារាំងមិនឲ្យអ្នករស់នៅក្នុងអគារផ្ទះល្វែង អាចគេចចេញពីអគ្គិភ័យបាន។

ដូច្នេះ តើក្រដាស ស តំណាងឲ្យអ្វី?
នៅក្នុងការតវ៉ា ពលរដ្ឋ ចិន បាន កាន់ ក្រដាស ស ទំហំ A4 ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេប្រឆាំងអាជ្ញាធរចិន និងវិធានការបិទខ្ទប់ដ៏តឹងរ៉ឹង។ អ្នកតវ៉ាម្នាក់បានឲ្យដឹងថា “ក្រដាស ស គឺតំណាងឲ្យអ្វីគ្រប់យ៉ាងដែលយើងចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន”៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img