27.9 C
Phnom Penh
Tuesday, May 12, 2026
- Advertisement -spot_img

បាញ់សម្លាប់រង្គាលក្នុងហាងលក់ទំនិញអាមេរិក ស្លាប់មនុស្ស១០នាក់

- Advertisement -spot_img

ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់មនុស្សរហូតដល់ទៅ១០នាក់នៅក្នុងហាងលក់ទំនិញ Walmart ក្នុងទីក្រុង Chesapeake នៃរដ្ឋ Virginia សហរដ្ឋអាមេរិក នៅថ្ងៃពុធទី២៣ខែវិច្ឆិកានេះ។

យោងតាមសេចក្តីរាយការណ៍បឋម, បុរស ជា អ្នកគ្រប់គ្រង ហាង បាន បើក ការបាញ់ប្រហារ បន្ទាប់ មក បាញ់សម្លាប់ ខ្លួនឯង។ មនុស្សជាច្រើននាក់ទៀត ក៏រងរបួសផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មាន ព័ត៌មាន លម្អិត តិចតួចណាស់ដែលត្រូវបានបញ្ចេញ ហើយគេក៏មិនដឹងថាតើ មូលហេតុអ្វីដែលជំរុញឲ្យមានការវាយប្រហារនេះផងដែរ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img