27.7 C
Phnom Penh
Wednesday, August 26, 2026
- Advertisement -spot_img

បទវិភាគ៖ “ពណ៌បៃតង​”នៅវាលខ្សាច់មូយូសហាក់ដូច​ជា​ប្រភពទឹក​សម្រាប់​ស្រោចស្រពដើម​ឈើ​ចំណងមិត្តភាព​រវាង​ចិននិង​អាមេរិក​

- Advertisement -spot_img

យប់​ថ្ងៃទី២៣ខែ​សីហា នៅ​ព្រលានយន្តហោះ​អន្តរជាតិEjin Horoនៅក្រុងOrdos​នៃ​ភូមិ​ភាគ​ស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់​ដែល​បាន​ធ្វើដំណើរដ៏វែងឆ្ងាយមកកាន់​ប្រទេស​ចិន​បានឱបក្រសោបលោកស្រីYin Yuzhen ដែល​ជាវីរនារីចិនក្នុងការ​បង្ការនិងគ្រប់គ្រងរហោឋាន​កម្ម​ ។ ជំនួប​ម្តងទៀត​ដែល​រំលង​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់​លើបណ្តាញ​ទំនាក់​ទំនង​សង្គម ។ អ្នក​ប្រើប្រាស់​បណ្តាញអ៊ីនធឺណិតនៃ​ប្រទេស​ចិននិង​អាមេរិក​បាន​នាំគ្នា​​ Comment​ក្នុង​បណ្តាញទំនាក់ទំនងសង្គម​ថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាង​គ្នា​និង​គ្នា” “ពិភពលោក​ត្រូវ​ការ​រឿង​រ៉ាវ​ស្តីពី​កិច្ចសហប្រតិបតិ្តការ​មនុស្ស​ជាតិ​និង​ការរួម​គ្នា​បង្កើត​ភាព​ល្អបវរបែប​នេះ​​កាន់តែច្រើន​” ។ល។


កាលពីឆ្នាំ​១៩៩៩ លោកRonald Sakolsky គ្រូបង្រៀនជនជាតិអាមេរិកដែលកំពុង​ប​ង្រៀ​ន​នៅប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់លោកស្រី​Yin Yu​zhen​ដែល​ធ្វើ​ការ​តស៊ូ​នៅ​តំបន់វាលខ្សាច់មូយូស​ ដើម្បី​បង្ការនិងគ្រប់គ្រងរហោ​ឋាន​កម្ម​និង​ដាំ​ដើមឈើបង្កើត​ព្រៃ ដូច្នេះ​ លោក​បាន​រៃអង្គាសប្រាក់​ចំនួន​៥ពាន់ដុល្លារ​អាមេរិក​ដើម្បី​ជួយ​លោក​ស្រី​Yin Yuzhen។ បច្ចុប្បន្ន​នេះ កូន​ឈើ​ដែល​​បាន​ទិញ​ដោយប្រាក់​រៃអង្គាស​នេះ​បាន​ដុះ​លូតលាស់​ទៅ​ជា​ដើមឈើ​ធំៗ​ចំនួន​ជាង​៥ម៉ឺន​ដើម ។ នៅ​​ខែ​ឧសភាឆ្នាំ​នេះ លោកស្រី​​Yin Yu​zhen បានស្វែង​រក​​មិត្តភ័ក្តិ​អាមេរិកម្នាក់នេះ​តាម​រយៈប្រព័ន្ធ​វីដេអូ​ក្នុង​បណ្តាញ​អ៊ីនធឺណិត​ ទី​បំផុត​ លោក​ស្រីបាន​រក​ឃើញ​​មិត្តភ័ក្តិ​អាមេរិកដែល​បាត់ទំនាក់ទំនង​​ជា​យូរ​មក​ហើយ​ ។ ចំណង​មិត្តភាព​ដែល​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ​បាន​ក្លាយ​ជាការ​ឆ្លុះ​បញ្ចាំង​ដ៏រស់​រវើក​​នៃ​ការ​ប្រាស្រ័យទាក់ទងនៃ​សង្គម​ស៊ីវិល​​ដ៏​មេត្រីភាព​រវាង​​ចិននិង​​អាមេរិក។


សព្វថ្ងៃនេះ ការ​ប្រាស្រ័យទាក់ទង​ដ៏មេត្រីភាព​រវាង​ប្រជាជនចិននិងអាមេរិកបាន​និង​កំពុង​មានស​ភាពកាន់តែឡើង​កម្តៅ។ នៅដើមឆ្នាំ២០២៥ អ្នកប្រើប្រាស់អ៊ីនធឺណិតអាមេ​រិក​ជា​ច្រើ​ន​បាន​ចុះឈ្មោះ​និង​ប្រើ​ប្រាស់កម្មវិធីRednote​ ដើម្បី​ធ្វើ​កា​រផ្លាស់ប្តូរ​យ៉ាង​សកម្ម​ជា​មួយ​អ្នកប្រើប្រាស់អ៊ីនធឺណិត​ចិន ។ នៅខែឧសភាឆ្នាំនេះ គំនិតផ្តួចផ្តើមស្តីពី​”ការ​អញ្ជើញ​យុវ​ជន​និង​ក្មេងជំទង់អាមេរិកចំនួន៥ម៉ឺន​នាក់មកកាន់ប្រទេសចិនក្នុង​រយៈពេល​៥ឆ្នាំ ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរនិងសិក្សា ” បានសម្រេច​គោលដៅមុនពេល​កំណត់​ពីរឆ្នាំកន្លះ ។ នៅក្នុង​បណ្តា​ញទំនាក់ទំនង​សង្គមនៅបរទេស ពាក្យពេចន៍ពេញនិយមដូចជា “ការធ្វើទេសចរណ៍​នៅ​ប្រទេសចិន”និង”ការក្លាយជាជនជាតិចិន”ជា​ដើម​បានឈរនៅលំដាប់​កំពូលនៃ​តា​រាង​ពាក្យ​ពេចន៍ពេញ​និយម​ជា​ញឹកញាប់​។ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនTesla​អាមេរិក​បានណែនាំ​ជា​ច្រើន​លើក​ឱ្យ​ជនជាតិអាមេរិក”ទៅទស្សនា​និង​ស្វែង​យល់​ពី​ប្រ​ទេស​ចិន”។


មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-អាមេរិកត្រូវបាន​ស្រោចស្រពដោយប្រជាជន។ ការឱប​ក្រ​សោប​រវាងលោកស្រី​Yin YuzhenនិងលោកRonald Sakolskyបន្ទាប់​ពី​រំលងអស់​រយៈ​ពេល​ជាង២០ឆ្នាំ បានបំពេញ​បន្ថែម​ភាពកក់ក្តៅទៅក្នុងទំនាក់ទំនងរវាង​ចិននិង​អាមេរិក។ ការ​ពិត​ជាក់ស្តែង​បាន​បង្ហាញជាថ្មីម្តងទៀតថា ជា​និច្ចកាល ការផ្លាស់ប្តូររវាងប្រជាជននិង​ប្រ​ជា​ជន និង​ការ​ប្រាស្រ័យទាក់ទង​នៃ​សង្គម​ស៊ីវិល​ តែង​តែ​ជា​ប្រភព​ទឹក​សម្រាប់​​ស្រោច​ស្រព​ចំណ​ង​មិត្តភាព​រវាង​ចិននិង​អាមេរិក។ មេត្រីភាព​និង​កិច្ចសហប្រតិបត្តិការ​រវាងចិន​និង​សហ​រដ្ឋ​អាមេរិក គឺជាគោលបំណងរបស់មនុស្សជាទូទៅ ។ នៅ​ខែមេសាឆ្នាំនេះ​ មជ្ឈមណ្ឌល​ស្រាវ​ជ្រាវPewរបស់​អាមេរិក​បាន​ចេញផ្សាយ​ការស្ទង់មតិមួយច្បាប់​ដែល​បាន​បង្ហាញថា ចំនួន​ជនជាតិអាមេរិកដែលមានទស្សនៈវិជ្ជមានចំពោះប្រទេសចិនបានកើនឡើង​”ស្ទើរតែ​ទ្វេ​ដង”ក្នុងរយៈពេលបីឆ្នាំចុង​ក្រោយ​នេះ។
រឿងរ៉ាវ​ដ៏​មេត្រីភាព​រវាង​ចិន​​និង​អាមេរិក​គឺ​សរសេដោយ​ប្រជាជន​ ។

នៅថ្ងៃទី ២៤ ខែ​សី​ហា លោក​Ronald Sakolskyនិង​លោកស្រី​Yin Yuzhenបាន​រួម​គ្នា​វិល​ត្រឡប់​ទៅ​តំបន់​វាល​ខ្សាច់​មូយូសវិញ ហើយ​បាន​ដាំ​ដើមឈើបីដើម ដែលជានិមិត្តរូបនៃចំណង​មិត្តភាព។ អ្វី​ដែល​ពួកគេ​បាន​ដាំ​មិនត្រឹមតែជា​ដើមឈើប៉ុណ្ណោះទេ ប៉ុន្តែគឺ​ជា​ចំណង​មិត្តភាពដែលបាន​ឆ្លង​កាត់​ព្រំដែននិងពេលវេលាទៀតផង។ អ្នក​ផង​ទាំង​ពួង​រំពឹង​ទុក​ថា ប្រជាជនចិន​និង​អា​មេ​រិក​នឹង​បន្ត​​សរសេររឿងរ៉ាវមិត្តភាពកាន់តែច្រើន​ឡើងៗ​ ក្នុ​ងន័យ​ធ្វើ​ឱ្យ​ប្រភពទឹក​នៃចំណង​មិត្ត​ភាពរវាងសង្គម​ស៊ីវិល​ចិននិងអាមេរិក បន្តពូ​ន​ជ្រំនិងបង្កើត​អនាគត ដើម្បី​ធ្វើ​ឱ្យព្រៃ​ឈើ​នៃ​ចំណងមិត្តភាពចិននិង​អាមេរិក​រីកស្កឹមស្កៃ និង​រីកចម្រើន​ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img