26.8 C
Phnom Penh
Monday, September 21, 2026
- Advertisement -spot_img

បទវិភាគ​៖យល់ដឹង​គ្នា មាន​ភាព​ស្និទ្ធ​ស្នាល​និង​ត​ភ្ជាប់គ្នា​ទៅវិញទៅមក ​កិច្ច​សហប្រតិបត្តិការ​ចិន-អាស៊ាន​ត្រូវ​លើក​កម្ពស់គុណភាព​និង​លំដាប់​ថ្នាក់​

- Advertisement -spot_img

“ខ្ញុំពិតជា​រីករាយណាស់​ដែលបាន​មកដល់ទីនេះ ​ប្រទេសចិនមាន​ទីផ្សារប្រើប្រាស់​ដ៏​មា​ន​សក្តានុពលយ៉ាង​ខ្លាំង​ ​វា​មាន​អំណោយ​ផល​ដល់​ការ​ផ្សព្វផ្សាយ​កាហ្វេដែលផលិត​ដោយ​ប្រទេស​យើង ។” ​លោក Da Costa ​ពាណិជ្ជករ​ចូល​រួម​ពិព័រណ៍​មកពីទីម័រ​ខាងកើត​ដែល​បាន​​អញ្ជើញ​មកប្រទេសចិន​ជាលើកដំបូងបាន​ថ្លែងដូច​ពោល​ខាង​លើ​ ។ នេះគឺជា​លើក​ដំបូងហើយ​ដែល​ទីម័រខាងកើត​បានបង្ហាញមុខ​​ក្នុងនាមជា​រដ្ឋសមាជិក​ផ្លូវការនៃ​អា​ស៊ាន​ និងជា​សហម្ចាស់​ផ្ទះ​នៃ​​ពិព័រណ៍​ចិន-អាស៊ាន បន្ទាប់ពី​បាន​ចូលជា​សមាជិកអាស៊ាន​ក្នុង​ឆ្នាំ ២០២៥ ។ ​នេះក៏ជា​លើកទីមួយ​ដែលរដ្ឋ​សមាជិក​​ទាំង១១របស់​អាស៊ានបាន​ជួបជុំគ្នា​នៅ​ទីក្រុង Nanning បន្ទាប់ពី​ការពង្រីក​សមាជិក​អាស៊ាន ដែល​ជាពេលវេលា​ជាប្រវត្តិសា​ស្ត្រ​សម្រាប់“រង្វង់មិត្តភក្តិ”​នៃពិព័រណ៍​ចិន-អាស៊ាន ។


ពីថ្ងៃទី១៧ដល់ថ្ងៃ​ទី២១ខែកញ្ញា ពិព័រណ៍​ចិន-អាស៊ានលើក​ទី២៣​បាន​បើកធ្វើ​នៅ​ក្រុង​Nan​ning ភូមិភាគស្វយ័ត​ Guangxi ។ ឆ្នាំនេះគឺ​ជាខួបទី៥ឆ្នាំនៃ​ការបង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ចិន-អាស៊ាន ហើយក៏ជា​ឆ្នាំគន្លឹះ​សម្រាប់ការពន្លឿន​ការ​អនុ​វត្ត​ជាក់ស្តែង​បន្ទាប់ពី​បាន​ចុះហត្ថលេខា​លើពិធីសារ​ស្តីពីការ​លើក​កម្ពស់​កម្រិត​នៃ​តំបន់​ពាណិ​ជ្ជកម្ម​សេរីចិន-អាស៊ាន​៣.០​ផងដែរ​ ។ ក្នុងបរិបទបែប​នេះ ពិព័រណ៍​ចិន-អាស៊ាន​លើក​នេះ​បាន​ដើរ​តួនាទីជា​វេទិកា​ តាមរយៈ​ការស្វែងរកថ្មី ជុំវិញ​ប្រធានបទ​“រួមគ្នាចែករំលែក​កា​លា​នុវត្ត​ភាព​៣.០​ ត្រួស​ត្រាយ​ជីវភាពដ៏​ល្អបវរ​ជាមួយគ្នា” ​ ដើម្បីជួយ​កសាង​សហគមន៍​ជោ​គ​វាសនារួម​ចិន-អាស៊ានដែល​មានភាព​កាន់តែជិតស្និទ្ធ ។
ការបម្រើ​ការកសាង​តំបន់ពាណិជ្ជកម្ម​សេរីចិន-អាស៊ាន​កំណែ៣.០គឺជា​​ប្រធាន​បទ​គន្លឹះ​មួយនៃ​ពិព័រណ៍​ចិន-អាស៊ាន​លើកនេះ​ ។

នៅក្នុង​ពិព័រណ៍ ឥស្សរជនមកពី​មជ្ឈដ្ឋាន​ផ្សេង​ៗ​នៃ​ប្រទេសចិន​និងអាស៊ាន​បាន​ផ្លាស់ប្តូរមតិ​យោបល់​​យ៉ាងស៊ីជម្រៅ​ជុំវិញការជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​នៃមជ្ឈដ្ឋាន​ពាណិជ្ជកម្ម​និងឧស្សាហកម្ម ។“ការជំរុញ​ការកសាង​តំបន់ពាណិជ្ជកម្ម​សេរីចិន-អាស៊ាន​កំណែ ៣.០ឱ្យ​កាន់តែ​ស៊ី​ជ​ម្រៅ​បានបង្កើត​លក្ខខណ្ឌ​មាន​អំណោយផល​ដល់​ភាគីនានា​ក្នុងការពង្រីក​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ក្នុងវិស័យ​ដូចជា សេដ្ឋកិច្ច​ឌីជីថល បៃតងនិង​កាបូនទាប និងការតភ្ជាប់​ខ្សែសង្វាក់​ផ្គត់​ផ្គង់​ជា​ដើម​។ មជ្ឈដ្ឋាន​ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​មិនត្រឹមតែជា​អ្នកទទួលផល​ប្រយោជន៍​ពី​ក្បួនច្បាប់​ពាណិជ្ជកម្ម​សេរី​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​ជាអ្នកកសាង​នៃ​​ការច្នៃប្រឌិត​ថ្មីខាង​ប្រ​ព័ន្ធ​​របបនិង​ដំណើរការ​សមាហរណកម្ម​ផងដែរ ។” ​លោកស្រី​ Lin Honghong អនុប្រធាន​ក្រុ​ម​ប្រឹក្សាចិន​សម្រាប់ការជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​បានថ្លែងថា ​ក្រុមប្រឹក្សាចិន​សម្រាប់​ការ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​រីករាយ​រួមជាមួយស្ថាប័ន​ពាណិជ្ជកម្មនិង​ឧស្សាហកម្ម​នៃ​ប្រ​ទេ​ស​អាស៊ាននានា ដើម្បីប្រែក្លាយ​ភាគលាភនៃ​​ក្បួនច្បាប់ឱ្យ​ទៅជា​​សមិទ្ធផល​សហ​ប្រតិ​បត្តិ​កា​រ​ជាក់ស្តែង ។

អ្នកឧកញ៉ាលី ឃុនថៃ ប្រធាន​សមាគម​សហព័ន្ធ​អ្នកវិនិយោគ​កម្ពុជា​បានថ្លែងថា ​កម្ពុ​ជា​កំពុង​ជំរុញការធ្វើ​បរិវត្តកម្ម​និងលើកកម្ពស់​កម្រិត​ឧស្សាហកម្ម​យ៉ាងសកម្ម ហើយ​សូម​ស្វា​គម​ន៍​សហ​គ្រាសចិន​ឱ្យពង្រីក​កិច្ចសហប្រតិបត្តិការ​វិនិយោគលើ​វិស័យដូចជា ហេដ្ឋា​រច​នា​សម្ព័ន្ធ​ឌីជីថល ថាមពល​បៃតង ​ផលិតកម្មទំនើប កសិកម្មទំនើប និងតំបន់​ភស្តុភារកម្ម​ជា​ដើម ​។ លោក ​Veerachai ​Monsintorn ​អនុប្រធាន​សហព័ន្ធ​ឧស្សាហកម្មថៃ​បានថ្លែងថា ​បន្ទា​ប់​ពី​ដាក់ឱ្យប្រើប្រាស់​ព្រែកជីក Pingluជាផ្លូវការ ការដឹកជញ្ជូន​តាមផ្លូវទឹក​ពីទីក្រុងបាងកក​ទៅ​ទីក្រុង Nanning​ នឹងមានភាព​កាន់តែងាយស្រួល ហើយ​ព្រែកជីក Pinglu នឹង​នាំមកនូវ​ភាព​ងាយស្រួល​កាន់តែច្រើន​ដល់ពាណិជ្ជកម្ម​ចិន-អាស៊ាន​នាពេល​អនាគត និង​បង្កើត​ផល​ចំណេ​ញ​កាន់តែច្រើន ។

ក្នុងរយៈពេល​២៣ឆ្នាំកន្លងទៅនេះ ​ផលិតផលថ្មី​បាន​បន្ត​បង្ហាញ​មុខ​​ក្នុងពិព័រណ៍​ចិន​-​អា​ស៊ាន ​ទម្រង់​សហប្រតិបត្តិការ​រវាង​ពាណិជ្ជករ​ត្រូវ​អាប់ដេត​ជាបន្តបន្ទាប់ ហើយ​ការ​ស្គាល់​គ្នា​និងការផ្លាស់ប្តូរ​រវាង​មនុស្ស​និង​មនុស្ស​​ក៏ត្រូវបាន​បន្តជាប់​រហូត​ដែរ ​។ បច្ចុប្បន្ននេះ ​ដោយ​ពឹង​ផ្អែកលើ​ការ​ជួយ​ឧបត្ថម្ភ​ពី​បញ្ញាសិប្បនិម្មិត ការ​ផ្លាស់ប្តូរនិង​កិច្ចសហប្រតិបត្តិការ​រវាង​ពាណិ​ជ្ជករ​ចិននិងអាស៊ាន​មានភាព​កាន់តែ​ងាយស្រួល ។ បន្ទាប់ពី​ផលិតផល​បច្ចេកវិទ្យាAI ជាង ១ ពាន់​​បានដាក់តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​ចិ​ន​-​អាស៊ានកាលពី​ឆ្នាំមុន នៅឆ្នាំនេះ​ វិស័យ​បញ្ញាសិប្បនិម្មិត​នៃពិព័រណ៍​ចិន-អាស៊ាន​​បាន​អាប់​ដេតម្តងទៀត ដោយបង្កើត “ផ្សារ​លក់​ផលិតផល​AI” ជាលើកដំបូង​ ។ សហគ្រាស​ជាង ៧០​និង​ផលិតផល​ជាង៥០០ មុខត្រូវ​ដាក់លើ​ធ្នើដោយផ្ទាល់ ដោយសម្រេច​ឱ្យផលិតផល​AI ផ្លាស់​ប្តូរ​ពី “អាំច​មើលឃើញ” ទៅជា “យកតាម​ខ្លួនបាន” ។

កាលពី​ថ្ងៃទី ១៦ ខែកញ្ញា ព្រែកជីក Pinglu ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ ហើយ​ខ្សែ​ផ្លូវ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​បរទេស​តាមទន្លេ​និងសមុទ្រដោយ​ផ្ទាល់ “ពីកំពង់ផែណាន​នីង​ដល់​កំពង់​ផែCan Thoរបស់​វៀតណាម” ក៏បានធ្វើ​នាវាចរណ៍​ជាលើកដំបូងក្នុង​ពេល​ដំណាល​គ្នា​ផង​ដែរ ដោយ​ទំនិញក្រុមដំបូង​បានចេញដំណើរ​ពីកំពង់ផែ​ណាននីង ឆ្លងកាត់​ព្រែក​ជីក Pingluចូលទៅ​ឈូងសមុទ្រ​Beibu និងឆ្ពោះទៅកាន់​អាស៊ាន ។ទំនិញ​តាំងពិព័រណ៍​បាន​ឆ្លងកាត់​សមុទ្រមក ហើយ​នាវា​ដឹក​ទំនិញ​ធ្វើដំណើរ​តាមទន្លេចាក​ចេញ​ ដែល​​ឆ្លុះ​បញ្ចាំង​ពី​ការផ្លាស់ប្តូរថ្មីនៃ​ការតភ្ជាប់គ្នា​រវាងចិន​និងអាស៊ាន ។ ផ្លូវថ្មីនេះ​ទាក់ទាញ​ក្រសែ​ភ្នែក​របស់​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​នៃអាស៊ាន ។ លោកស្រី ​Siwa​dee ​Suksawate‌ ប្រធាន​ការិយាល័យ​ក្រុងក្វាងចូវ​នៃគណៈកម្មាធិការ​ជំរុញការ​វិនិ​យោគ​ថៃបាន​ថ្លែងថា ​ការ​ដាក់ឱ្យប្រើប្រាស់​​ព្រែកជីក Pinglu នឹងធ្វើឱ្យ​ផ្លូវដឹកជញ្ជូន​ភស្តុ​ភារ​កម្ម​ថៃ-ចិនមានភាព​កាន់តែរលូន និងជំរុញ​ពាណិជ្ជកម្មនិង​ការវិនិយោគ​រវាង​ភាគីទាំងពីរ ។ ផ្លូវថ្មី​តភ្ជាប់​ភ្នំនិងសមុទ្រ ​ហើយក៏​តភ្ជាប់ទីផ្សារ​ដែលកាន់តែមាន​ភាព​ជិតស្និទ្ធ​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ​​ផងដែរ ។ ​នៅឆ្នាំ ២០២៥ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីរវាងចិន​និងអាស៊ាន​បាន​លើស​ពី ១ ទ្រីលាន​ដុល្លារអាមេរិក​ជាលើកដំបូង ។ ​ចិនបាន​រក្សា​ឋានៈជាដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​អាស៊ាន​ក្នុង​រយៈពេល​ ១៧ ឆ្នាំ​កន្លងទៅ​ជាប់ៗគ្នា ហើយអាស៊ាន​បានក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ទីមួយរបស់ចិន​​ក្នុង​រយៈពេល ៦ ឆ្នាំ​ជាប់ៗគ្នា ។ ក្នុងរយៈពេល ៧ ខែ​ដើម​ឆ្នាំ​នេះ​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាងចិន​និងអាស៊ាន​បាន​ឡើងដល់ ៧៤៤,៤១ពាន់​លាន​ដុល្លារ​អា​មេ​រិក ដែល​កើនឡើង ២៤,៧​ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នានាឆ្នាំមុន ។

ទន្ទឹមនឹង​បណ្តាញ​គមនាគមន៍​កាន់តែញឹក​ ​និង​ទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​កាន់​តែ​ញឹកញាប់ ​ការតភ្ជាប់គ្នា​រវាងចិននិង​អាស៊ានក៏​កំពុងពង្រីកទៅ​កាន់​ស្រទាប់​កាន់​តែ​ស៊ី​ជម្រៅ ពោល​គឺ​ពី​ការតភ្ជាប់ខាង​ផ្លូវទៅ​រកការត​ភ្ជាប់​ខាង​ក្បួនច្បាប់​ ។ បណ្តាញ​តភ្ជាប់គ្នា​ដែល​កាន់តែ​ជិតស្និទ្ធិ​រវាងចិន​និងអាស៊ានកំពុង​ពង្រឹង​និង​ពង្រីក​លំហថ្មីនៃ​ការបើក​ទូលាយ ​និងកិច្ចសហប្រតិបត្តិការ​ជាបន្តបន្ទាប់ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img