28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

បទវិភាគអន្តរជាតិ៖ វិធីសាស្រ្តដែលប្រធានាធិបតីអ៊ុយក្រែនបានផ្លាស់ប្តូរការឆ្លើយតបរបស់លោកខាងលិចចំពោះរុស្ស៊ី

- Advertisement -spot_img

កៀវ៖ នៅថ្ងៃទី ៥ នៃការលុកលុយដ៏ឃោរឃៅរបស់រុស្ស៊ីមកលើអ៊ុយក្រែននោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រជាជាតិដ៏ក្លាហានរបស់គាត់បានធ្វើបន្ថែមទៀតរួចហើយ ដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់លោកខាងលិចចំពោះរុស្ស៊ីជាង ៣០ឆ្នាំ នៃកិច្ចប្រជុំកំពូលក្រោយសង្រ្គាមត្រជាក់ គោលនយោបាយកំណត់ឡើងវិញ និងការប្រឈមមុខជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។

ការផ្គើនរបស់មេដឹកនាំអ៊ុយក្រែនរូបនេះបានបំផុសគំនិត និងភាពអាម៉ាស់ដល់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងការឈានទៅកាន់ឆ្ងាយជាងនេះ ហើយលឿនជាងនេះទៀត ក្នុងការប្រែក្លាយរុស្ស៊ីឱ្យទៅជារដ្ឋប៉ារ៉ាហ៍ (a pariah state) ជាជាងការបង្ហាញថា ពួកគេត្រៀមខ្លួនឆ្ពោះទៅមុខ។ តាមរយៈការសន្យាផ្តល់គ្រឿងសព្វាអាវុធ និងគ្រាប់រំសេវដល់លោក Zelensky មានវ័យ ៤៤ឆ្នាំ បស្ចិមប្រទេសហាក់ដូចជាកាន់តែខ្លាំងឡើង ដែលត្រូវបានទាក់ទាញចូលទៅក្នុងសង្រ្គាម ដែលអាចកើតមានជាមួយទីក្រុងម៉ូស្គូលើអ៊ុយក្រែន ទោះបីជាខ្លួនមិនមែនជាសមាជិកណាតូដែលទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងការពារទៅវិញទៅមកដោយផ្ទាល់របស់ប្លុកនេះក៏ដោយ។ បន្ទាប់ពីបានអំពាវនាវកាលពីសប្តាហ៍មុនថា ទណ្ឌកម្មនឹងត្រូវបានចាត់ថ្នាក់លើខ្សែកោងកើនឡើង ដោយផ្អែកលើអាកប្បកិរិយារបស់រុស្ស៊ី ឥឡូវនេះទីក្រុងវ៉ាស៊ីនតោននិងសម្ពន្ធមិត្តបានប្រញាប់ប្រញាល់ដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលោក ពូទីន ហើយបានបណ្តេញធនាគាររុស្ស៊ីសំខាន់ៗចេញពីបណ្តាញហិរញ្ញវត្ថុសកល SWIFT ដ៏សំខាន់។

នៅក្នុងការផ្លាស់ប្តូរដ៏មានសក្តានុពលបំផុត អាល្លឺម៉ង់ក្រោមការដឹកនាំរបស់អធិការបតីថ្មី លោក Olaf Scholz បានសន្យាថា នឹងធ្វើលើសពីគោលដៅរបស់ណាតូសម្រាប់ការចំណាយលើវិស័យការពារជាតិ ហើយបានយកឈ្នះលើភាពច្របូកច្របល់របស់ខ្លួន ក្នុងការបញ្ជូនសព្វាវុធទៅកាន់តំបន់សង្រ្គាម ដោយប្តេជ្ញាផ្តល់អាវុធដល់ប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ បន្ថែមលើនេះ អាល្លឺម៉ង់ក៏បានបញ្ឈប់បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលនាំយកឧស្ម័នរុស្ស៊ីដែលជាតម្រូវការចាំបាច់ទៅកាន់អឺរ៉ុបខាងលិច។ ក្នុងពេលដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដែលជាបុព្វបុរសរបស់លោក ពូទីន បានចូលដៃជាមួយមេដឹកនាំសហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីផងដែរ។ មេដឹកនាំផ្តាច់ការម្នាក់ទៀត គឺប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដែលមានទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយលោក ពូទីន បានអំពាវនាវឱ្យមានអនុសញ្ញាឆ្នាំ1930 ដែលអាចធ្វើឱ្យស្មុគស្មាញដល់ប្រតិបត្តិការកងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ីផងដែរ។

សូម្បីតែអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានចំណាយពេលកាលពីសប្តាហ៍មុន និយាយអំពី “ភាពប៉ិនប្រសប់” របស់លោក ពូទីន នៅពេលដែលការលុកលុយបានលាតត្រដាងនោះ មានអារម្មណ៍ដូចត្រូវបានបង្ខំ កាលពីថ្ងៃសៅរ៍កន្លងទៅ ដើម្បីគោរពដល់ភាពក្លាហានរបស់លោក Zelensky។ វីរភាពរបស់ប្រធានាធិបតីអ៊ុយក្រែនក៏បានបង្កការរំជើបរំជួលចិត្តដល់មនុស្សទូទាំងពិភពលោកផងដែរ ហើយបានបញ្ចេញកាយវិការគាំទ្រ។

ការទាក់ទាញអារម្មណ៍របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky លោក Zelensky មិនត្រឹមតែបង្កើតរឿងព្រេងជាប្រវត្តិសាស្ត្រសម្រាប់ខ្លួនគាត់ ក្នុងការក្រោកឈរឡើងប្រឆាំងនឹងរបបផ្តាច់ការប៉ុណ្ណោះទេ គាត់ក៏កំពុងផ្តល់ជូននូវប្រភេទនៃភាពជាអ្នកដឹកនាំដែលបំផុសគំនិតដែលតែងតែខ្វះខាត ក្នុងអំឡុងពេលជំងឺរាតត្បាតដែលបានឃើញមេដឹកនាំមួយចំនួន ដាក់គោលដៅនយោបាយរបស់ពួកគេ លើសពីផលប្រយោជន៍សាធារណៈ ហើយបដិសេធមិនអនុវត្តតាមច្បាប់សុខភាពសាធារណៈ ដែលពួកគេបានដាក់លើប្រជាជនរបស់ពួកគេ។

មិនដូចអតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលបានភៀសខ្លួនចេញពីទីក្រុងកាប៊ុល នៅពេលដែលពួកតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាលពីរដូវក្តៅមុន លោក Zelensky ត្រូវបានសម្រេចចិត្តស្នាក់នៅ និងប្រយុទ្ធ ហើយអាចស្លាប់ជាមួយប្រជាជនរបស់គាត់។ គាត់បានក្លាយជាមេដឹកនាំដ៏កម្របំផុត មានន័យដូចនឹងអារម្មណ៍ និងចរិតលក្ខណៈរបស់ប្រជាជនរបស់គាត់ដែរ នៅគ្រាដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ខណៈពេលដែលគាត់មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងបម្រើជាតិដ៏ធំធេង ដូចជានាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill កំឡុងសង្គ្រាមលោកលើកទី 2 ឬលោក George Washington កំឡុងពេល និងក្រោយបដិវត្តន៍អាមេរិក។នៅក្នុងអ្វីដែលបានក្លាយជាការអត្ថាធិប្បាយដ៏លេចធ្លោមួយរួចមកហើយ លោក Zelensky បានច្រានចោលការផ្តល់ជូនរបស់អាមេរិកអំពីច្រកចេញទៅកាន់ទីសុវត្ថិភាព ដោយប្រាប់សហរដ្ឋអាមេរិកថា យោងតាមស្ថានទូតរបស់ប្រទេសរបស់គាត់នៅចក្រភពអង់គ្លេសថា “ការប្រយុទ្ធគឺនៅទីនេះ… ខ្ញុំត្រូវការគ្រាប់រំសេវ… មិនមែនយានជិះទេ។

នៅក្នុងសារដ៏សោកសៅមួយទៀតកាលពីថ្ងៃអាទិត្យកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានព្រមានពិភពលោកទាំងមូលថា ទោះបីជាគាត់ និងប្រទេសរបស់គាត់ស្ថិតក្នុងខ្សែបន្ទាត់ប្រយុទ្ធក៏ដោយ ក៏គាត់កំពុងធ្វើការប្រយុទ្ធគ្នាក្នុងនាមលទ្ធិប្រជាធិបតេយ្យ និងសេរីភាពទូទាំងពិភពលោក។ លោកបាននិយាយថា ប្រជាជនអ៊ុយក្រែនបានបង្ហាញពីភាពក្លាហានដើម្បីការពារមាតុភូមិរបស់ពួកគេ និងជួយសង្គ្រោះអឺរ៉ុប រួមទាំងតម្លៃរបស់ខ្លួនពីការវាយលុករបស់រុស្ស៊ី។ នេះមិនមែនគ្រាន់តែជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ… នេះជាការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងនឹងអឺរ៉ុប ប្រឆាំងនឹងរចនាសម្ព័ន្ធអឺរ៉ុប ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងសិទ្ធិមនុស្សជាមូលដ្ឋាន ប្រឆាំងនឹងសណ្តាប់ធ្នាប់នៃច្បាប់ និងការរួមរស់ដោយសន្តិភាព៕

អត្ថបទ និងរូបភាពដោយ សារព័ត៌មានគីរីដងរែក
ប្រភព CNN បកប្រែដោយ លោក អុឹម សុផាត

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img