29.5 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

បណ្ឌិត Hiroto IZUMI អតីតទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្នកអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុនជួបឧបនាយករដ្ឋមន្រ្តី សាយសំអាល់

- Advertisement -spot_img

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណប្រទេសជប៉ុន ក្នុងជំនួបជាមួយគណៈប្រតិភូក្រុមហ៊ុនឯកជនជប៉ុន ដឹកនាំដោយលោកបណ្ឌិត Hiroto IZUMI អតីតទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន និងជាអ្នករៀបចំគោលនយោបាយលើវិស័យលំនៅឋានជប៉ុន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាដំណើរទស្សនកិច្ចរបស់វិនិយោគិនជប៉ុនមកកម្ពុជាលើកនេះគឺជាកិច្ចចាប់ផ្តើមរវាងកម្ពុជា ជប៉ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងស្អិតរមួតជាមួយគ្នាដើម្បីធ្វើកិច្ចសហការលើវិស័យជាច្រើនបន្ថែមទៀត។

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយស្វែងរកសន្តិភាពឱ្យកម្ពុជា។ ដោយសារការជួយពីភាគីប្រទេសជាមិត្តទាំងអស់ វប្បធម៌នៃសុខសន្តិភាព និងលទ្ធិប្រជាធិបតេយ្យ បានចាក់ឬសក្នុងក្រអៅបេះដូងនៃប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។

ជប៉ុនជួយស្ដារគ្រប់ខឿនទាំងអស់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងនោះបានផ្តល់សម្ភារៈបច្ចេកទេសក្រោមទឹកប្រាក់ជាច្រើន ដើម្បីជួយពន្លឿនការចុះបញ្ជីដីធ្លីទាំងអស់នៅកម្ពុជា ដែលជាការងារអាទិភាពសម្រាប់អាណត្តិថ្មីនេះ ដាក់ចេញដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img