26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

បក្សប្រឆាំងចំនួន១២រូប ប្រកាសផ្តាច់ខ្លួនពីបក្ស និង​សុំ​រួម​រស់ជាមួយ​គណ​បក្ស​ប្រជាជនកម្ពុជា

- Advertisement -spot_img

(ព្រៃវែង)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្បាលម៉ាស៊ីនគណបក្សខ្មែររួបរួមជាតិ និងហ៊្វុនស៊ិនប៉ិច ជាបេក្ខជនក្រុមប្រឹក្សាស្រុក ក្នុងស្រុកមេសាង និងស្វាយអន្ទរ ខេត្តព្រៃវែង ព្រមទាំងអ្នកសង្កេតការណ៍ សរុប១២រូបទៀត បានប្រកាស​ផ្តាច់ខ្លួន​ពីបក្សប្រឆាំង ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព​នយោ​បាយបម្រើអស់​ជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញបក្សប្រឆាំង ពួកគេ ក៏បានសុំការ​អនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស​រួម​រស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្ត​សកម្ម​ភាពនយោបាយទៅមុខបន្តទៀត។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅមូលដ្ឋានទាំង១២រូបនេះ បានសម្តែងការសោកស្តាយ​ជាខ្លាំង​ចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិ​នា​ពេលកន្លងទៅ ព្រោះតែលង់ជឿតាមការ​អូស​ទាញ​ខ្វះការពិចារណា។ គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោ​បាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពី​របប​ប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះ​សម្តេចតេជោ បានប្រឹង​ប្រែង​បញ្ចប់​សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម​ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ​ឆ្ពោះ​ទៅរកភាព​រុងរឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ ក្នុងការធានា​រក្សាបាន​សុខ​សន្តិ​ភាព និងស្ថេរភាពសង្គម​ដែលជាលក្ខខណ្ឌ​ដ៏ចាំ​បាច់សម្រាប់ធានានូវការរស់នៅ​ប្រកប​​ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជា​មួយ​​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ទៀតនោះឡើយ។ ពួកគេ ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង​ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img