25.5 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

នោះ!!!! រុស្ស៊ី ប្រមូលយន្តហោះទម្លាក់គ្រាប់បែកដាក់នៅមូលដ្ឋាន ត្រៀមបើកការវាយប្រហារថ្មី លើអ៊ុយក្រែន

- Advertisement -spot_img

រុស្ស៊ីហាក់ដូចជាកំពុងរៀបចំ សម្រាប់ការវាយប្រហារអាកាសទ្រង់ទ្រាយធំមួយផ្សេងទៀតលើប្រទេសអ៊ុយក្រែន ខណៈយន្តហោះទម្លាក់គ្រាប់បែកជាង២០គ្រឿង ត្រូវបានគេប្រទះឃើញ ប្រមូលផ្តុំនៅឯមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយ។

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 និង Tu-160 ជាង២០គ្រឿងគ្រឿង បានប្រមូលផ្តុំនៅឯមូលដ្ឋានទ័ពអាកាស Engels-2 ក្បែរទីក្រុង Saratov រួមជាមួយនឹងធុងសាំង យានជំនិះ និងគ្រឿងផ្គត់ផ្គង់ជួសជុល។

ក្រុមអ្នកវិភាគនិយាយថា ប្រអប់ដែលទំនងជាផ្ទុកមីស៊ីល Kh-55 និង Kh-101 ក៏ត្រូវបានគេមើលឃើញផងដែរនៅជិតយន្តហោះ ដោយនេះបង្ហាញថា ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនគឺជិតកើតឡើងហើយ។

ការវាយប្រហារ នឹងផ្តោតសំខាន់លើការបំផ្លាញបណ្តាញថាមពល និងទឹករបស់អ៊ុយក្រែន។ បណ្តាញទាំងនេះ ត្រូវបានវាយប្រហាររួចទៅហើយ ដោយមីស៊ីលផ្លោង និងដ្រូន kamikaze ផលិតដោយអ៊ីរ៉ង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

រូបភាពនេះ ត្រូវបានថតបានកាលពី ថ្ងៃទី ២៨ ខែ វិច្ឆិកា ហើយបោះពុម្ពលើកដំបូងដោយទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់។

អ៊ុយក្រែន បានប្រឈមនឹងការវាយប្រហារផ្លូវអាកាសពីសំណាក់រុស្ស៊ីបន្ថែម ទៀតដោយស៊ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងជាច្រើនលើកនៅទូទាំងប្រទេសក្នុងសប្តាហ៍នេះ។

កាលពីថ្ងៃអាទិត្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានព្រមានដែរថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត។ លោកបានប្រាប់អ្នកទស្សនានៅក្នុងសុន្ទរកថាពេលយប់ថា “យើងយល់ថា ពួកភេរវករកំពុងរៀបចំផែនការវាយប្រហារថ្មី។ ពិតណាស់ យើងដឹងរឿងនេះ។ហើយដរាបណាពួកគេមាននៅតែមានមីស៊ីលពួកគេ នឹងមិនស្ងប់ចិត្តឡើយ ”៕

ប្រភព The Drive ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img