27 C
Phnom Penh
Wednesday, February 12, 2025
- Advertisement -spot_img

នោះ….ចិន ព្រមានអូស្ត្រាលី ក្រោយហេតុការណ៍ ស្ទាក់យន្ដហោះយោធាពីផលវិបាកធ្ងន់ធ្ងរ !

- Advertisement -spot_img

(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទនេះបានព្រមានឱ្យប្រទេសអូស្ត្រាលី ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បើពុំដូច្នោះទេ អាចនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងកង់បេរ៉ា ចោទប្រកាន់ងថាយន្ដហោះចម្បាំងចិនមួយគ្រឿង បានហោះស្ទាក់យន្ដហោះឈ្លបយកការណ៍មួយគ្រឿងរបស់ខ្លួន ប្រកបដោយ គ្រោះថ្នាក់នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Defense Post នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានគូសបញ្ជាក់ដូច្នេះថា «ចិន ជាថ្មីម្ដងទៀត ជំរុញឱ្យអូស្រ្តាលីគោរពផលប្រយោជន៍សន្តិសុខជាតិ និងប្រយោជន៍ស្នូលរបស់ចិន ហើយធ្វើសកម្មភាព និងនិយាយស្ដីដោយការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀស ការយល់ច្រឡំដែលអាចបង្កទៅជាផលវិបាកធ្ងន់ធ្ងរ»។ លោក ចៅ លីជៀន បន្ថែមថាចិននឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយបំពានអធិបតេយ្យភាព និងសន្តិសុខរបស់ចិន នៅក្រោមលេសសេរីភាពនៃការធ្វើនាវាចរណ៍ ឬហោះហើរជាដាច់ខាត។

គួរបញ្ជាក់ថា អូស្ត្រាលី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានចោទថាយន្តហោះឈ្លបយកការណ៍ដែនសមុទ្រធុន P-8 នៃកងទ័ពអាកាសរបស់ខ្លួន ត្រូវបានស្ទាក់ចាប់ដោយយន្តហោះចម្បាំងចិន J-16 កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ កំលុងពេលធ្វើប្រតិបត្តិការឃ្លាំមើលដែនសមុទ្រជាប្រចាំ ហើយចាត់ទុកថានេះជាសកម្មភាពបង្កគ្រោះថ្នាក់៕

ប្រភព Defense Post ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img