27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

នោះចិន ថាអោយ សហរដ្ឋអាមេរិកវិញហើយរឿងការពារសិទ្ធិមនុស្សក្នុងបាញ់ប្រហារយ៉ាងសាហាវ

- Advertisement -spot_img

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន នៅថ្ងៃពុធនេះបានបញ្ជាក់ថា ប្រទេសចិនមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលរងរបួស និងបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋតិចសាស់ ហើយថា សហរដ្ឋអាមេរិកគួរតែបង្កើនការការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។

លោក វ៉ាង វិនពីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីខ្មាន់កាំភ្លើងអាយុ ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់កុមារ ១៩នាក់ និងមនុស្សពេញវ័យពីរនាក់នៅសាលាបឋមសិក្សាមួយកន្លែងក្នុងរដ្ឋតិចសាស់ នៅភាគខាងត្បូងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក វ៉ាង បាននិយាយថា សិទ្ធិរស់រានមានជីវិត គឺជាសិទ្ធិមនុស្សដ៏ធំបំផុត ហើយការរើសអើងពូជសាសន៍ គឺជារឿងអយុត្តិធម៌ដ៏អាក្រក់បំផុត ដោយលោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានអំពើហិង្សាដោយកាំភ្លើង និងការរើសអើងពូជសាសន៍ដ៏អាក្រក់បំផុត ហើយឱនភាពសិទ្ធិមនុស្សដ៏អាក្រក់បំផុត រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនត្រូវបានគេមើលឃើញថា នឹងធ្វើអ្វីដែលសំខាន់ដើម្បីដោះស្រាយបញ្ហាទាំងនេះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះទេ។ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកបានបរាជ័យ ក្នុងការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង។

លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកមិនអើពើនឹងការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធរបស់ប្រជាជនអាមេរិកនោះទេ ប៉ុន្តែមានចំណាប់អារម្មណ៍លើការវាយប្រហារដោយចេតនា និងការជ្រៀតជ្រែកប្រឆាំងនឹងប្រទេសដទៃទៀត ក្រោមរូបភាពនៃសិទ្ធិមនុស្ស៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img