បេក្ខជនប្រឡងបាក់ឌុបព្រឹកនេះ មានបញ្ហាសុខភាចំនួន ៥នាក់ក្នុងនេះបេក្ខជនខ្លះបញ្ជូនទៅពេទ្យខ្លះអាចបន្តប្រឡងទៀតបាន
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនចំនួន ០៥នាក់ មកពីខេត្តឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី ដែលមានបញ្ហាសុខភាពនៅក្នុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ០៥ ធ្នូ២០២២។
ប្រភពខាងលើនេះបានបញ្ជាក់ថា៖ក្នុងនោះបេក្ខជនមួយចំនួន បានបន្តការប្រឡងឡើងវិញក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល និងបេក្ខជនផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ជាមួយគ្នានេះក្រសួងអប់រំបាន ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង ៕






ដោយគីរីដងរែក




