នៅថ្ងៃអង្គារ ទី ២៦ ខែ មេសា នេះមហាសន្និបាត អង្គការសហប្រជាជាតិ នឹងកោះប្រជុំបណ្ដាប្រទេសចំនួន ១៩៣ ដេីម្បីមានសេចក្ដី ព្រាងនៃសេចក្ដីសម្រេចមួយ ដែលតម្រូវឲ្យសមាជិកអចិន្ត្រៃយ៍ទាំងប្រាំប្រេីប្រាស់សិទ្ធិវ៉េតូ របស់ពួកគេឲ្យបានត្រឹមត្រូវដោយបង្ខំឲ្យ សមាជិកអចិន្ត្រៃយ៍ទាំងប្រាំត្រូវលះបង់ផ្នែកនយោបាយខ្ពស់ជាងមុននៅពេលដែលពួកគេជ្រើសរើសប្រើសិទ្ធិវ៉េតូរបស់ខ្លួនដើម្បីរារាំង សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនេះ។

យេីងបានឃេីញរួចមកហេីយថានៅឆ្នាំ ២០១៤ ការធ្វើប្រជាមតិនៅតំបន់គ្រីមៀមានលក្ខណៈចម្រូងចម្រាស ព្រោះវាបានធ្វើឡើងនៅ ពេលដែលរុស្ស៊ីបានយកតំបន់គ្រីមៀដាក់បញ្ចូលជាឧបសម្ព័ន្ធ របស់ខ្លួន និងក្រោមការរៀបចំរបស់កងទ័ព រុស្ស៊ី រីគោលបំណងនៃ ប្រជាមតិ គឺ ការបញ្ចូលតំបន់គ្រីមៀចូលទៅក្នុងសហព័ន្ធ រុស្ស៊ី ។

ប្រជាជនចំនួន៨៣,១០%បានចូលរួមរីលទ្ធផលគឺ៩៦,៧៧% យល់ព្រម ២,៥១% ជំទាស់ ០,៧២% ឆ្នោតមិនបានការ។
លទ្ធផល នៃប្រជាមតិ នេះត្រូវបានប្រទេសជាច្រើនមិនទទួលស្គាល់អាស្រ័យទៅដោយ វត្តមាននៃកងទ័ពរុស្ស៊ីក្នុងពេលធ្វើប្រជាមតិ ។
សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៣ (១០ជាសមាជិកមិនមែនអចិន្ដ្រៃយ៍ និងសហរដ្ឋអាម៉េរិកបារាំង និង អង់គ្លេស ) បានបោះឆ្នោត លើសេចក្ដី សម្រេច ប្រកាសថាប្រជាមតិ នេះគឺអសុពលភាព តែរុស្ស៊ី បោះឆ្នោត វ៉េតូ រី ចិន បោះឆ្នោត អនុប្បវាទ ។

មហាសន្និបាត អង្គការ សហប្រជាជាតិ បាន បោះឆ្នោត សម្រេច ដោយ សំឡេង ១០០គាំទ្រ ១១ប្រឆាំង និង ៥៨អនុប្បវាទ ប្រកាស ថា ប្រជាមតិ គឺ អសុពល ភាព និងតំបន់ គ្រីមៀស្ថិត ក្នុង បូរណភាពទឹកដី របស់ អ៊ុយក្រែន ។




ប្រែសម្រួលពីអត្ថបទបរទេស UN News ដោយ គីរីដងរែក