រដ្ឋអំណាចសហភាពសូវៀត បានបង្កើតតំបន់ស្វយ័ត អូសេទីខាងត្បូង អូប្លាសត៍ (South Ossetia Autonomous Oblast) នៅឆ្នាំ ១៩២២ ហេីយតំបន់ស្វយ័តនេះ បានប្រកាសឯករាជ្យ ពីសាធារណរដ្ឋសង្គមនិយម សូវៀតចចៀរ (Georgian Soviet Socialist Republic) នៅឆ្នាំ១៩៩១។
រដ្ឋាភិបាលចចៀរបានឆ្លេីយតបវិញ ដោយលុបបំបាត់តំបន់ស្វយ័តនេះ ហើយត្រួតត្រា អូសេទីខាងត្បូងនេះ ដោយកម្លាំងទ័ព ។
សង្រ្គាមបានកេីតឡើងក្នុងឆ្នាំ១៩៩១-១៩៩២ ហេីយឆ្នាំ ២០០៤មួយដង និងមួយដងទៀតនៅឆ្នាំ២០០៨ ហេីយលេីកចុងក្រោយនេះ រុស្ស៊ី បានបញ្ជូនទ័ពលូកដៃជួយអូសេទីខាង ត្បូងហើយ បានកាន់កាប់តំបន់នេះ ទាំងស្រុង ។
វាមានតែរដ្ឋចំនួនប្រាំ តែរដ្ឋចំនួនប្រាំ តែប៉ុណ្ណោះដែលទទួលស្គាល់សាធារណរដ្ឋ អូសេទីខាង ត្បូង (Republic of South Ossetia) គឺ រុស្ស៊ី វេណេហ៊្សុយអេឡា នីការ៉ាហ្គា ណៅរុយ និងសុីរី ។
ទោះបីជាចចៀរមិនត្រួតត្រាគ្រប់គ្រង អូសេទីខាងត្បូង ក៏ដោយ ក៏រដ្ឋាភិបាលចចៀរ និងរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ ជា ច្រើននៅតែទទួលស្គាល់ថា អូសេទីខាង ត្បូងនៅតែជាដែនដីរបស់ចចៀរ ហើយរដ្ឋធម្មនុញ្ញ របស់ចចៀរ ដែលចែងថា តំបន់ស្វយ័ត អូសេទីខាង ត្បូង ត្រូវបានរំលាយចោល ហេីយក្លាយជាដែនដីរបស់ចចៀរតែមួយ គឺស្ថិតនៅតែជាធរមាននៅឡើយ ។
សំណួរ ៖ តេីអន្តរាគមន៍ប្រដាប់អាវុធរបស់រុស្ស៊ីក្នុងការបំបែករដ្ឋអូសេទីខាងត្បូង ចេញពីសាធារណរដ្ឋ ចចៀរ ស្របនឹងច្បាប់អន្តរជាតិ ដែរឬទេ ?
ប្រែសម្រួលពីអត្ថបទ REUTER ដោយ៖ គីរីដងរែក