វត្តមាននាវាមុជទឹកនុយក្លេអ៊ែរក្នុងប្រទេសអូស្ត្រាលី នឹងរួមចំណែកដល់ការធានាបាននូវសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍ និងមហាសមុទ្រឥណ្ឌា។
លោក ម៉ាល បានប្រាប់សភាអូស្រ្តាលី យ៉ាងដូច្នេះថា «ច្បាស់ណាស់ថា នាវាមុជទឹកទាំងនេះមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងសង្គ្រាម ប៉ុន្តែចេតនាពិតនៃការបំពាក់នាវាមុជទឹកនេះ គឺដើម្បីផ្តល់ស្ថេរភាព និងសន្តិភាព សម្រាប់តំបន់របស់យើង។ ខ្ញុំចង់និយាយទៅកាន់ប្រទេសជិតខាង និងមិត្តរបស់យើងជុំវិញពិភពលោកថា នៅពេលដែលអូស្ត្រាលីវិនិយោគលើវិស័យការពារជាតិ មួយផ្នែកគឺជាការរួមចំណែករបស់យើងចំពោះសន្តិភាព និងស្ថិរភាពនៃតំបន់ និងពិភពលោក»។
គួរបញ្ជាក់ថា អូស្រ្តាលី ត្រូវបានរំពឹងថានឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរធុន US Virginia ចំនួន៥គ្រឿងពីសហរដ្ឋអាមេរិក នៅក្នុងទសវត្សរ៍ឆ្នាំ២០៣០។ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) ក្នុងទីក្រុងសាន់ ឌីអាហ្គោ (San Diego) ដែលជាទីតាំងប្រតិបត្តិការទ័ពជើងទឹកអាមេរិកដ៏សំខាន់មួយ ដើម្បីរៀបចំផែនការឆ្ពោះទៅមុខសម្រាប់ផែនការរបស់អូស្ត្រាលី ក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




