27 C
Phnom Penh
Sunday, February 16, 2025
- Advertisement -spot_img

នាវាផ្ទុកយន្តហោះចម្បាំងតែមួយគត់របស់រុស្ស៉ី ត្រូវពន្យារពេលជួសជុលសាជាថ្មី

- Advertisement -spot_img

(មូស្គូ)៖ នាវាផ្ទុកយន្តហោះតែមួយគត់របស់រុស្ស៉ី ឈ្មោះ អេដមីរ៉ល គូសណេតសូវ (Admiral Kuznetsov) ត្រូវពន្យារពេលជួសជុលបន្តទៀត ហើយមិនអាច ដំណើរការបានរហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

នាវា Admiral Kuznetsov ដែលបានបម្រើការតាំងតែពីឆ្នាំ១៩៨៥មក បាន និងកំពុងស្ថិតនៅក្រោមការជួសជុលឡើងវិញ។ សារព័ត៌មាន Tass ដោយផ្អែកលើការ ស្រង់ប្រភពចេញពីក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា កំហុសបចេ្ចកទេសដែលត្រូវបានរកឃើញ បានតម្រូវនាវានេះមិនអាចដំណើរការតាមផែនការ គ្រោងទុកនោះទេ។ ដំបូងឡើយ រុស្ស៉ី គ្រោងនឹងដាក់ឱ្យដំណើរការនាវា Admiral Kuznetsov ឡើងវិញក្នុងឆ្នាំ២០២២នេះ ប៉ុន្តែកាលបរិច្ឆេទនេះ ត្រូវបានពន្យារដល់ឆ្នាំ២០២៣ និងពន្យារពេលជាថ្មីទៀតដល់ឆ្នាំ២០២៤។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០១៩ យ៉ាងហោចណាស់យោធាម្នាក់បានស្លាប់ និង១២នាក់រងរបួស ដោយសារតែភ្លើងឆេះលើនាវា Admiral Kuznetsov ហើយកាលពីឆ្នាំមុន នាវានេះបានរងការខូចខាតម្តងទៀត ក្នុងពេលធ្វើការជួសជុលនៅឯកំពង់ផែ៕

ប្រភព Tass news ប្រែសម្រួលដោយ គីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img