32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

នាវាដឹកយន្តហោះថ្មីបំផុតរបស់អាម៉េរិកចេញដំណើរទៅហ្វឹកហាត់ជាមួយកងកម្លាំងណាតូ

- Advertisement -spot_img

ប្រែសម្រួលៈ បំំណង( ដេល្លីម៉េល )៖ នាវាដឹកយន្តហោះទំនើប និងថ្មីបំផុតរបស់កងទ័ពជើងទឹកអាម៉េរិកបានចាប់ផ្តើមចេញដំណើរ លើកដំបូងទៅចូលរួមហ្វឹកហាត់ជាមួយកម្លាំងក្នុងអង្គការណាតូកាលពីថ្ងៃអង្គារចំពេលរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន ។

នាវាUSS Gerald R. Ford បានចាកចេញពីមូលដ្ឋានកងទ័ពជើងទឹកនៅណតហ្វូល (Norfolk) រដ្ឋវីជីញ៉ា (Virginia) ជាមួយនាវា ពិឃាតជាច្រើន និងនាវាចម្បាំង ដែលផ្សំបានជាក្រុមនាវាវាយប្រហាររបស់នាវាដឹកយន្តហោះមួយ។ Ford នឹងចូលរួមជាមួយនាវាមកពី ប្រទេសបារាំងអាល្លឺម៉ង់ និងស៊ុយអែតសំរាប់សមយុទ្ធផ្សេងៗរួមមានសង្គ្រាមប្រឆាំងនាវាមុជទឹក នៅក្នុងមហាសមុទ្រអាត្លង់ទិច ។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅ ប្រាំពីរខែក្រោយរុស្ស៊ីចូលឈ្លានពានអ៊ុយ ក្រែន និងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង រដ្ឋាភិបាលទីក្រុងមូស្គូ និងលោកខាងលិច ។

ប្រ៊ែតលីម៉ាធីន (Bradley Martin) អ្នកសិក្សា ស្រាវជ្រាវ អំពីគោលនយោបាយមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពី សប្តាហ៍មុនថាសមយុទ្ធនេះ នឹងជាការបង្ហាញសមត្ថភាពរបស់យោធាអាម៉េរិក និងការគាំទ្រណាតូ ។

USS Ford ជាវានាដឹកយន្តហោះ ស៊េរី Ford ថ្មីរបស់កងទ័ពជើងទឹកអាម៉េរិក ។ វាត្រូវបានរចនាឡើងដើម្បីដាក់បានយន្តហោះច្រើន ជាងមុនតែដំណើរការជាមួយនឹងទាហានជើងទឹកតិចជាងនាវាមុន ៗ ។ តាមពិតវាត្រូវបានបញ្ជូនចេញធ្វើប្រតិបត្តិការកាលពីប្រាំឆ្នាំមុនក្រោមដាក់អោយដំណើរការតែជួបបញ្ហាច្រើនរួមមានប្រព័ន្ធបញ្ជូនយន្តហោះ និងជណ្តើរយោងនាំកាំជ្រួច និងគ្រាប់បែក ៕

ប្រភព​ AP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img