29.1 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

នាយករដ្ឋមន្ត្រី ៨រូប កាន់តំណែង ខ្លីបំផុតក្នុងប្រវត្តិសាស្រ្តអង់គ្លេសបាន

- Advertisement -spot_img

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នយោបាយរបស់អង់គ្លេស មានភាពច្របូកច្របល់មែនទែន ដោយមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីយ៉ាងញឹកញាប់បំផុត។

ចុងក្រោយគេ លោកស្រី Liz Truss បាន ក្លាយ ជា នាយក រដ្ឋមន្ត្រី ដែល កាន់ តំណែង ខ្លី បំផុត ក្នុង ប្រវត្តិសាស្ត្រ អង់គ្លេស ដោយ លាលែង ពី តំណែង ក្រោយ ពី កាន់ អំណាច បានត្រឹម តែ ៤៤ ថ្ងៃប៉ុណ្ណោះ។

នៅរសៀលថ្ងៃព្រហស្បតិ៍ លោកស្រី Truss បានលាលែងពីតំណែង បន្ទាប់ពីមានការចលាចល និងជម្លោះជាច្រើនសប្តាហ៍នៅក្នុងគណបក្សអភិរក្ស។

ថ្ងៃនេះ គីរីដងរែកសូមបង្ហាញជូន នាយករដ្ឋមន្ត្រីអង់គ្លេសទាំង៨រូប ដែលកាន់តំណែង ក្នុងរយៈពេលខ្លីបំផុត៖

១. លោកស្រី Liz Truss – ៤៤ថ្ងៃ

លោកស្រី Liz Truss គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។

លោកស្រី Truss បានចាប់ផ្តើមតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៦ខែកញ្ញា ហើយកាន់អំណាចមិនបានប៉ុន្មានថ្ងៃផង ម្ចាស់ក្សត្រិយានី Elizabeth ទី២ ក៏សោយទិវង្គត។

ការមិនសប្បាយចិត្តជាទូទៅជំវិញកញ្ចប់សេដ្ឋកិច្ចខ្នាតតូច និងការបះបោរក្នុងគណបក្ស នាំឲ្យរដ្ឋមន្ត្រី២រូបលាលែងពីតំណែង ហើយនៅទីបំផុត លោកស្រី Truss ក៏បានចុះចេញនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២៕

២. លោក Sir Alec Douglas-Home – ១ឆ្នាំ ១ថ្ងៃ
លោក Sir Alec Douglas-Home បានក្លាយជានាយករដ្ឋមន្ត្រីនៅខែតុលាឆ្នាំ១៩៦៣ បន្ទាប់ពីលោក Harold Macmillan បានលាលែងពីតំណែង ក្នុងអំឡុងពេលមានវិបត្តិគណបក្សអភិរក្ស។ នៅឆ្នាំ១៩៦៤ លោក Douglas-Home បានចាញ់ឆ្នោតលោក Harold Wilson៕

៣.លោក Sir Anthony Eden – ១ឆ្នាំ ២៧៩ថ្ងៃ
បន្ទាប់ពីបានគ្រប់គ្រងរដ្ឋាភិបាលអភិរក្សនិយមក្នុងទសវត្សរ៍ឆ្នាំ១៩៥០ វាគឺជាវិបត្តិ Suez ដែលនាំឲ្យតំណែងរបស់លោក Sir Anthony Eden ត្រូវដួលរលំ។ ថ្វីបើមានការលើកឡើងអំពីបញ្ហាសុខភាពមិនល្អ ជាដើមហេតុសម្រាប់ការលាលែងរបស់គាត់ក៏ដោយ ប៉ុន្តែមនុស្សជាច្រើនជឿថា ការចាកចេញរបស់គាត់គឺដោយសារតែមានការយល់ច្រឡំ ជុំវិញការឃុបឃិតរបស់គាត់ជាមួយបារាំង និងអ៊ីស្រាអែល៕

៤. លោក Gordon Brown – ២ឆ្នាំ ៣១៨ថ្ងៃ
សាធារណជន អង់គ្លេស មិន ដែល គាំទ្រ មេដឹកនាំ មិន ជាប់ ឆ្នោតឡើយ ដូច្នេះ នៅពេល ដែល អតីត អធិការបតី Gordon Brown ចូល កាន់ តំណែង, ការ ស្ទង់ មតិ មិន បង្ហាញការពេញចិត្តនោះទេ។ លោក Brown បានចាញ់លោក David Cameron ក្នុង ការ បោះឆ្នោត សកល ឆ្នាំ២០១០៕

៥. លោក Neville Chamberlain – ២ឆ្នាំ ៣៤៨ថ្ងៃ
ភាពឆោតល្ងង់របស់លោក Neville Chamberlain នៅតែដក់ជាប់ក្នុងចិត្តប្រជាជនអង់គ្លេស។ ត្រលប់ពីការចរចាសន្តិភាពជាមួយ Adolf Hitler, លោក Chamberlain បានប្រកាសថា “ខ្ញុំជឿថាវាជាសន្តិភាពសម្រាប់ពេលវេលារបស់យើង” នៅក្នុងខែកញ្ញា ឆ្នាំ ១៩៣៨។ គាត់មិនអាចកាន់តំណែងកំពូលបានយូរឡើយ បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមលោកលើកទីពីរ៕

៦. លោកស្រី Theresa May – ៣ឆ្នាំ ១១ថ្ងៃ
លោកស្រី Theresa May បានចូលកាន់តំណែងក្នុងឆ្នាំ ២០១៦ ក្រោយពេលលោក David Cameron ចុះចេញបន្ទាប់ពីការធ្វើប្រជាមតិ Brexit។ កិច្ចការ ដែល សឹងតែ មិន អាច ទៅ រួច នោះ លោកស្រី May បាន កាន់កាប់ រដ្ឋាភិបាល ចំពេល មាន ជម្លោះ ខ្លាំង។
កិច្ចព្រមព្រៀង Brexit របស់លោកស្រី បានទទួលបរាជ័យម្តងហើយម្តងទៀតនៅក្នុងសភា ហើយនេះមានន័យថា ត្រឹមខែមិថុនា ឆ្នាំ២០១៩ តំណែងរបស់លោកស្រីក៏ត្រូវបានបញ្ចប់៕

៧. លោក Jim Callaghan – ៣ឆ្នាំ ២៩ថ្ងៃ។
លោក Jim Callaghan គឺជាជនរងគ្រោះនៃក្បាលម៉ាស៊ីននយោបាយ ដែលដឹកនាំដោយ លោកស្រី Margaret Thatcher។ គាត់គឺជានាយករដ្ឋមន្ត្រីទីបួនរបស់គណបក្សការងារ ប៉ុន្តែមិនទទួលបានប្រជាប្រិយភាពទេ។
លោក Callaghan ត្រូវតស៊ូជាមួយនឹងអត្រាគ្មានការងារធ្វើ និងកម្រិតនៃការមិនសប្បាយចិត្តយ៉ាងខ្លាំង ជាហេតុនាំឲ្យមានជ័យជម្នះយ៉ាងងាយស្រួលដល់គូប្រជែងរបស់គាត់៕

៨. លោក Boris Johnson – ៣ឆ្នាំ ៤៤ថ្ងៃ
អាជីពរបស់លោក Boris Johnson ជានាយករដ្ឋមន្ត្រី ពោរពេញដោយភាពចម្រូងចម្រាស។ ការព្យាយាមដឹកនាំចក្រភពអង់គ្លេស ឆ្លងកាត់វិបត្តិជំងឺរាតត្បាតជាសកល និងកិច្ចព្រមព្រៀង Brexit បានធ្វើឲ្យគាត់ រងការប្រមាថ និងមើលងាយ សូម្បីតែក្នុងគណបក្សរបស់គាត់ផ្ទាល់។

លោក Boris Johnson ក្នុងរដ្ឋាភិបាលរបស់គាត់ ត្រូវដួលរលំនៅក្រោមរឿងអាស្រូវបង្កដោយខ្លួនឯង។ លោកក៏បានចុះចេញពីតំណែងនៅថ្ងៃទី ៧ខែកញ្ញា ឆ្នាំ២០២២៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img