32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

នាទីអប់រំចំណេះដឹងពិចារណា ( ឈាមកប់ )

- Advertisement -spot_img

មនុស្ស ខ្លះ ធ្វើ ការ ស្ទេីរតែមួយជីវិតទៅហេីយ តែ គេ ហាក់ ដូច ជា មិន បាន ទទួល លទ្ធផល ល្អ សោះ ឡើយ តើ វាមកពី មូលហេតុ អ្វី ?

១.មកធ្វើ ការ យឺត យ៉ាវ

២.ស្លៀក ពាក់ រយីករយាក

៣.ក្លិនខ្លួនទ្រាំមិនបានព្រោះគ្មាន អនាម័យ

៤.ប្រេី សម្ដី មិនពីរោះ

៥.គំរាមកំហែង និងបៀតបៀន សហសេវកៈ

៦.ឫកពារាយមន្តស្នេហ៍

៧.ស្លៀក ពាក់ លេចលេីលេចក្រោម

៨.ចូល ចិត្ត អំពើ ហិង្សា

៩.ព្រហេីនកោងកាច

១០.អំនួត ឲ្យ គេ អែប អប

១១.បំពេញ ភារកិច្ច ឲ្យ រួច តែ ពី ដៃ

១២.លួច ទ្រព្យសម្បត្តិ រួម

១៣.រំខាន កិច្ចការ របស់ សហសេវកៈ

១៤.រិះគន់ សហសេវកៈជាប់ មាត់

១៥.ច្រងេងច្រងាង

១៦.ពន្យារ ពេល គ្មាន ហេតុផល

១៧.ប្រកាន់ ពូជ សាសន៍

១៨.យល់ទោស កំហុស របស់ អ្នក ដទៃ ធំប៉ុនភ្នំ

១៩.ទំនាក់ទំនង អន់រកលេខដាក់គ្មាន

២០.ខ្ជិល ច្រអូស អូសស្នូកមិនរួច

២១.ធ្វើ ការ ងារ មិនសមជា អ្នក អាជីព

២២.សន្យាខ្យល់ ឲ្យរួចតែពីមាត់

២៣.ពូកែ តែ បន្ទោស គេ

២៤.ភូតឆ្កៀលក្រសាំង

២៥.រអ៊ូ ដូច ឃ្មុំ

២៦.និយាយ ដេីម គេ ហុយទ្រលោម

២៧.មិន ចូលចិត្ត ធ្វើ ការ ជាមួយ គេ ចាំតែ គេច រហូត

២៨.ឲ្យ គេដឹក ច្រមុះ រហូត

២៩.ប្រេីប្រាស់ ទំនាក់ទំនង សាច់ ញាតិ ដេីម្បី ឡើង បុណ្យ ស័ក្ដិ

៣០.យក បញ្ហា ផ្ទាល់ ខ្លួន មក ពាក់ ព័ន្ធ នឹងការ ងារ រួម

៣១.មាយាម្ភៃជំពូក

៣២.ពូកែ អែប អបលូនក្រាប

៣៣.ដល់ តែ ស្គាល់ ចិត្ត ព្រះ អង្អែល ព្រះ កេសលេង

៣៤.ពូកែ អុជអាលបំបែកបំបាក់សាមគ្គីភាពអង្គភាព

៣៥.ផ្លុំត្រចៀកមេ ឲ្យ ធ្វើ បាប មនុស្ស គ្មាន កំហុស

ចំណេះវិជ្ជាក្លាយជាអាក្រក់ ប្រសិនបើគោលដៅវាគ្មានគុណធម៌។ ចំណេះវិជ្ជា គ្មានគុណធម៌គួរត្រូវគេហៅថា ឧបាយកលជាជាងចំណេះវិជ្ជា។ សម្រាប់មនុស្សដែលអាចយកឈ្នះលើខ្លួនឯងបាន គឺជាជោគជ័យដំបូង និងថ្លៃថ្នូរបំផុតក្នុងចំណោមជោគជ័យទាំងអស់។ ខិតខំដោយខ្លួនឯងទាំងនៅក្នុងជីវិតបច្ចុប្បន្ន និងជីវិតខាងមុខ ពីព្រោះដោយគ្មានការខិតខំមិនអាចចម្រុងចម្រើនទេ ទោះជាថាដីមានជីជាតិហើយ តែអ្នកមិនអាចទទួលបានផលដំណាំល្អ បើសិនមិនធ្វើកសិកម្ម។ “អ្នកមានគុណធម៌បំផុត” គឺជាជនទាំងឡាយណាដែលពេញចិត្តខ្លួនឯង អ្នកដែលមានគុណធម៌ដោយមិនខិតខំបង្ហាញថាគេជាមនុស្សមានគុណធម៌។


ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img