26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ធ្លាក់យន្តហោះពេទ្យនៅរដ្ឋ Nevada បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់

- Advertisement -spot_img

(វ៉ាស៉ីនតោន)៖ សេវាសង្រ្គោះបន្ទាន់នៃសហរដ្ឋអាមេរិក បានឱ្យដឹងនៅថ្ងៃសៅរ៍សប្តាហ៍នេះថា (ពេលវេលាក្នុងតំបន់នៅអាមេរិក) យន្តហោះពេទ្យមួយគ្រឿង បានធ្លាក់នៅរដ្ឋណេវ៉ាដា (Nevada) តំបន់ភាគខាងលិចប្រទេស ជាហេតុនាំឱ្យមនុស្សទាំង៥នាក់ ដែលបានធ្វើដំណើរនៅលើនោះ បាត់បង់ជីវិតទាំងអស់។

សេវាសង្រ្គោះបន្ទាន់ REMSA Health បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះធុន PC-12 មួយគ្រឿងរបស់ខ្លួន បានបាត់ចេញពីក្នុងប្រព័ន្ធរ៉ាដាកាលពី វេលាយប់ថ្ងៃសុក្រ នៅក្បែរក្រុងឈ្មោះ ស្តេកខូច (Stagecoach) កៀកនឹងព្រំប្រទល់នៃរដ្ឋណេវ៉ាដាជាមួយរដ្ឋកាលីហ្វរញ៉ា (Calfornia)។ REMSA Health បានប្រាប់ថា ក្រោយមកខ្លួនទទួលបានព័ត៌មានពីអាជ្ញាធរពន្លត់អគ្គិភ័យប្រចាំតំបន់ថា យន្តហោះនោះបានធ្លាក់ និងពុំមាននរណាម្នាក់ រួចរស់ជីវិតឡើយ។

គួរបញ្ជាក់ថា ក្រៅពីពីឡុតម្នាក់ នៅលើយន្តហោះនោះ រួមមានគិលានុបដ្ឋាកម្នាក់ ពេទ្យសង្រ្គោះបន្ទាន់ម្នាក់ អ្នកជំងឺម្នាក់ និងសមាជិកម្នាក់នៃគ្រួសារអ្នកជំងឺ។ ខណៈស្ថានភាពជាក់លាក់ជុំវិញការធ្លាក់ នៅមិនទាន់ដឹងនៅឡើយក្តី យន្តហោះនោះបានធ្លាក់ស្របពេលដែល ព្យុះរដូវរងាដ៏ខ្លាំងក្លាមួយ កំពុងបោកបក់លើតំបន់បណ្តោយ ឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិក៕

ប្រភព NBC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img