30 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ធម្មទាននៃការអានពាក្យខ្មែរឲ្យត្រឹមត្រូវ

- Advertisement -spot_img

ក្រោយពីបែកបន្ទាយលង្វែក អ្នកប្រាជ្ញខ្មែរជាច្រើននាក់ ត្រូវបានសៀមចាប់យកជាឈ្លេីយសឹក ហើយខ្លះទៀតក៏បានរត់ចូលព្រៃហេីយស្លាប់អស់ទៅ ធ្វើឲ្យភាសាខ្មែរចាប់ផ្តេីមធ្លាក់ចុះ ហើយការប្រើក៏កាន់តែឃ្លាតចាកពីក្បួនខ្នាត។

សម្ដេចព្រះសង្ឃរាជ ជួន ណាតបានមានព្រះរាជឱង្ការថា ដូចជាពាក្យ”មាតាបិតា” ដែលជាពាក្យបាលីសំស្ក្រឹត ត្រូវបានខ្មែរអានថា “មាដាបិដា” ព្រោះខ្មែរនិយមអានសំឡេង”ត” ជា “ដ” ក៏ប៉ុន្តែបើជាពាក្យខ្មែរសុទ្ធវិញ យើងត្រូវអានឲ្យច្បាស់ ដ្បិតវាអាចមានការភ័ន្តច្រឡំបាន។

សូមមេត្តាពិនិត្យមើលបណ្ដាពាក្យខាងក្រោម៖

*ដំណែង កិ. កាឡាខ្លួន, ប្រែក្រឡាៈ យក្សដំណែងខ្លួនជាប្រើសមាស។

*តំណែង ន. អ្វីៗដែលគេតែង។ របៀបលំដាប់កិត្តិយសមន្ត្រី,មុខក្រសួង,មុខងារ,មុខការៈ លាចាកមុខតំណែង,ដាក់ឲ្យនៅក្រៅតំណែង។

*ដំណក់ ន. ការដក់: ដំណក់ទឹក គឺទឹកដក់

*តំណក់ ន. សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ : ទឹកមួយតំណក់

*ដំបន់ គុ.ឬកិ.វិ. មាំ, ហំ, ស្តុក : ធំដំបន់ណាស់

*តំបន់ ន. ទី; ប៉ែកដី: ក្នុងតំបន់មួយ;ដីមួយតំបន់

ឯកសារយេាង៖ បទសម្ភាសន៍ និង វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រាវជ្រាវបន្ថែមនឹងចុះផ្សាយដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img