23.9 C
Phnom Penh
Saturday, December 6, 2025
- Advertisement -spot_img

ទឹកជំនន់ និងបាក់ដីបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ ខណៈភ្លៀងរដូវវស្សាធ្លាក់ខ្លាំងនៅឥណ្ឌាភាគខាងជើង និងខាងកើត

- Advertisement -spot_img

មន្ត្រីបាន និយាយកាលពីថ្ងៃអាទិត្យ ថាទឹកជំនន់ និងបាក់ដីដែលបង្ក ឡើងដោយភ្លៀងរដូវវស្សាបាន បណ្តាលឱ្យមនុស្សយ៉ាងតិច ៥០ នាក់ស្លាប់នៅឥណ្ឌាភាគខាងជើង និងខាងកើត ។

ទឹកភ្លៀងបានជន់លិចរាប់រយភូមិដោយបានហូរ អូសផ្ទះសំបែងជា ច្រើនខ្នងទៅជាមួយ និងបណ្តាលឱ្យ អ្នកស្រុកជាប់តែលតោលខណៈ បុគ្គលិកសង្គ្រោះ បានខិតខំប្រឹងប្រែងជម្លៀសអ្នកដែលរួចផុតពីគ្រោះថ្នាក់ ។

កាលពីដើម ខែនេះការិយាល័យអាកាសធាតុសហព័ន្ធបានព្យាករថា ប្រទេសឥណ្ឌាទំនងជានឹងទទួលបរិមាណទឹកភ្លៀងមធ្យមក្នុង ខែ សីហានិងកញ្ញាដោយបានបង្ហាញពីទិន្នផលដំណាំទូទៅល្អនៅក្នុងប្រទេសសេដ្ឋកិច្ចធំទី៣ នៅអាស៊ី ដែលពឹងផ្អែកលើកសិកម្ម ដើម្បីជំរុញ ការរីកចម្រើន និងបង្កើតការងារ។

កសិកម្មបានរួមចំណែកប្រហែល១៥ ភាគរយដល់សេដ្ឋកិច្ច ២,៧ ទ្រីលានដុល្លារ ខណៈដែលទ្រទ្រង់ជាងពាក់កណ្តាល នៃប្រជាជន១,៣ ប៊ី លាននាក់។

មន្ត្រីរដ្ឋាភិបាលរដ្ឋម្នាក់ បានថ្លែងប្រាប់សារព័ត៌មាន Reutersថាភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ដី និងជំនន់ នៅក្នុងរដ្ឋ Himachal Pradesh នៃតំបន់ជួរភ្នំហិម៉ាល័យ កាលពី៣ ថ្ងៃកន្លងទៅ បានបណ្តាលឱ្យមនុស្សយ៉ាងតិច៣៦ នាក់ស្លាប់ ៕

ប្រភព Reuters ប្រែសម្រួលដោយកីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img