28.4 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

ទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២ម៉ឺនគ្រួសារ នៅក្នុងខេត្ត/ក្រុងចំនួន ១៩

- Advertisement -spot_img

ភ្លៀងធ្លាក់ខ្លាំងនិងកម្ពស់ទឹកឡើងខ្ពស់នៅតាមដងទន្លេមេគង្គក្នុងរយៈពេលមួយខែកន្លងមកនេះ បានធ្វើអោយប៉ះពាល់ដល់ជាង ២០,០០០គ្រួសារ ដែលបណ្តាលឲ្យមនុស្ស៤ នាក់ស្លាប់ និងខូចខាតដល់ផលិតកម្មកសិកម្មរាប់ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅទូទាំង១៩ខេត្ត/ក្រុង។

បើតាមលោក សុទ្ធ គឹមកុល មុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមចុងខែសីហានេះ ស្ថានភាពទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់រាជធានីភ្នំពេញ និងខេត្តពោធិសាត់ សៀមរាប កំពង់ធំ កំពង់ចាម ព្រះវិហារ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រះសីហនុ កំពត កែប កោះកុង និងត្បូងឃ្មុំ។

ភ្លៀងធ្លាក់ខ្លាំង និងកម្ពស់ទឹកឡើងខ្ពស់ ជាពិសេសចាប់ពីខែកក្កដានេះ រហូតមកដល់ពេលនេះបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៣,៣៧០ គ្រួសារ ខណៈដែលបានបំផ្លាញផ្ទះជិត ២០០ខ្នង សាលារៀន វត្តអារាម ព្រមទាំងផលិតកម្មកសិកម្មជាង ១៧,៩០០ ហិកតានៅតាមទីតាំងផ្សេងៗ។

ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានកំពុងអនុវត្តវិធានការជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក្នុងការស្តារផលិតកម្ម និងជួសជុលសម្ភារៈបរិក្ខារដែលទទួលរងការខូចខាត។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img