19.8 C
Phnom Penh
Sunday, January 19, 2025
- Advertisement -spot_img

ទីបំផុត ស្រីលង្កា ទទួលបានប្រេង ៩ ម៉ឺនតោនពី រុស្ស៊ី សម្រួលការខ្វះខាត

- Advertisement -spot_img

រដ្ឋមន្ត្រីថាមពល និងអគ្គិសនីលោក Kanchana Wijesekera បាននិយាយថា ប្រទេសស្រីលង្កាបានទទួលយកការដឹកជញ្ជូនប្រេងពីរុស្ស៊ីដើម្បីចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅឯរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេស ។

លោក Kanchana Wijesekera
លោក Kanchana បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា ការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីបានជាប់គាំងនៅក្រៅប្រទេសអស់រយៈពេលជាងមួយខែ ដោយសារប្រទេសស្រីលង្កាមិនអាចប្រមូលប្រាក់រាប់លានដើម្បីចំណាយសម្រាប់វា ។

រដ្ឋមន្ត្រីបាននិយាយថា ប្រទេសស្រីលង្កានឹងចំណាយប្រាក់ ៧២.៦ លានដុល្លារដើម្បីទិញការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីចំនួន ៩០,០០០ តោនតាមរយៈក្រុមហ៊ុន Coral Energy ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ហើយការដឹកជញ្ជូននេះនឹងជួយសម្រួលដល់ការចាប់ផ្តើមឡើងវិញនូវរោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ប្រទេសដែលត្រូវបានបិទតាំងពីថ្ងៃទី ២៥ ខែមីនា ។

លោក Kanchana បញ្ជាក់ថា “ការដឹកជញ្ជូនលើកក្រោយក៏នឹងត្រូវបញ្ជាពីក្រុមហ៊ុននេះដូចគ្នាដែរ ខណៈការដឹកជញ្ជូនមួយផ្សេងទៀតនឹងត្រូវការជាចាំបាច់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខដើម្បីរក្សាការចម្រាញ់ប្រេងបន្ត ។

ស្របពេលជាមួយគ្នានេះ ទីក្រុងកូឡុំបូក៏កំពុងពិភាក្សាជាមួយទីក្រុងមូស្គូដើម្បីរៀបចំការផ្គត់ផ្គង់ប្រេងឆៅ ធ្យូងថ្ម ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈដោយផ្ទាល់ បើទោះបីជាមានការដាក់ទណ្ឌកម្មដឹកនាំដោយសហរដ្ឋអាមេរិកលើធនាគាររុស្ស៊ី និងការតវ៉ាការទូតជាសកលជុំវិញសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ។

ប្រទេសស្រីលង្កាកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យ ជាមួយនឹងកង្វះខាតប្រេងឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត ធ្វើឲ្យជីវិតសម្រាប់ប្រជាជន ២២ លាននាក់របស់ប្រទេសកោះនេះរស់នៅយ៉ាងលំបាក ។

ទន្ទឹមនោះ កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទទួលបានការផ្គត់ផ្គង់ប្រេងឥន្ធនៈបានកើតមានឡើង នៅពេលដែលមេដឹកនាំសហភាពអឺរ៉ុបកំពុងពិភាក្សាដើម្បីចរចារជុំវិញការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន រួមទាំងការហ៊ុមព័ទ្ធប្រេងផងដែរ ៕

ដោយគីរីដងរែក
- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img