26.3 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ទីតាំងលក់គ្រឿងសំណាក់សត្វព្រៃមួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចុះឆែកឆេរដកហូតសត្វព្រៃនិងសំណាក់សត្វជាច្រើន

- Advertisement -spot_img

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ នៃរដ្ឋបាលព្រៃឈើកណ្ដាល បានចុះធ្វើការឆែកឆេររទីតាំងលក់សត្វព្រៃ និងសំណាក់សត្វគ្រប់ប្រភេទមួយកន្លែង បន្ទាប់ពីបុរសម្នាក់មានឈ្មោះ អូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ បានធ្វើការឡាយលក់នៅក្នុងបណ្តញសង្គម ក៏បានឃើញសំណាក់សត្វព្រៃជាច្រើន្រភេទ នៅចំណុចភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ករណីចុះទៅបង្ក្រាប់បទល្មើសលក់សំណាក់សត្វ និងសត្វព្រៃខុសច្បាប់នេះដែរ ដោយមានការសហការពី កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង និងមានការសហការជាមួយ កងកម្លាំងរាជអាវុធហត្តលើផ្ទៃប្រទេសផងដែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាៈ ករណីខាងលើនេះគឺក្រុមសមត្តកិច្ចយើងបានធ្វើការតាមដានអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកណ្ដាលនិងរដ្ឋបាលព្រៃឈើថ្នាក់ខេត្តរួមនឹងកម្លាំងអាវុធហត្ថចុះដល់ទីតាំងនិងឆែកឆេររកឃើញសំណាក់សត្វព្រៃជាច្រើននោះ។

សូមបញ្ជាក់ថា បន្ទាប់ពីកម្លាំងសមត្តកិច្ចបានចុះទៅធ្វើការឆែកឆេរួចនៅជុំវិញបរិវេនផ្ទះ និងគ្រប់ទីកន្លែងរួចមក ក៏បានរកឃើញវត្ថុតាងជាច្រើន និងដកហូតបណ្ដោះអាសន្នមាន សត្វព្រៃនិងសំណាក់សត្វជាច្រើនរួមមានដូចខាងក្រោម៖

១ .កន្ទុយក្ងោក ០១កន្ទុយ, ២ .ក្រពះប្រម៉ាក្រៀម ០៥ ក្រពះ , ៣ .ស្នែងឈ្លូសជាប់ឆ្អឹងក្បាល ១០ ស្នែង , ៤ .ស្នែងប្រើស ០៦ ដុំ , ៥ .ចង្គូមជ្រូកព្រៃ ៣៦ ចង្កូម (ចែ), ៦ . ក្រចកខ្លាឃ្មុំ០៤ ក្រចក, ៧ .ធ្មេញជ្រូកព្រៃ ៣៨ ឆ្មេញ, ៨. ស្វាក្រេសញី០២ក្បាល ។ ចំណែកសត្វស្វាក្រេសញី ចំនួន០២ក្បាល ត្រូវបានកម្លាំងរដ្ឋបាលសត្វព្រៃនាំយកទៅសង្ក្រោះនៅទីកន្លែងមានសុវត្តិភាព។

សម្រាប់បុរសម្នាក់ដែលមានឈ្មោះ អូន រស្មី ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នករកសុីលក់សំណាក់សត្ចនេះវិញ ក្រោយពីការទទួលពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើរួចមក ព្រះរាជអាជ្ញាក៏សំរេចឲ្យត្រឡប់ទៅផ្ទះវិញដោយសុវត្តិភាព។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img