32.1 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ទីក្រុងម៉ូស្គូជាផ្នែកមួយការស៊ើបអង្កេតលើករណីបែកធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream

- Advertisement -spot_img

(មូស្គូ)៖ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃពុធថា ខ្លួនគួរតែជាផ្នែកមួយ នៃក្រុមស៊ើបអង្កេតលើករណីលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream បន្ទាប់ពីស៊ុយអែតបានបិទតំបន់ជុំវិញបំពង់បង្ហូរប្រេង ដើម្បីរង់ចាំការស៊ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក Sergei Vershinin ថា «វាគួរតែមានការស៊ើបអង្កេត។ ពិតណាស់ជាមួយនឹងការចូលរួមរបស់រុស្ស៊ី»។

ការលេចធ្លាយចំនួន ៤ត្រូវបានរកឃើញកាលពីសប្តាហ៍មុន នៅលើបំពង់បង្ហូរ Nord Stream តភ្ជាប់ពីប្រទេសរុស្ស៊ីទៅអាល្លឺម៉ង់ ដោយបន្ថែមភាពតានតឹងផ្នែកនយោបាយរួចទៅហើយ ចាប់តាំងពីវិមានក្រឹមឡាំងបានបញ្ជូនទាហានទៅអ៊ុយក្រែនក្នុងខែកុម្ភៈ។

កាល ពី ថ្ងៃ សុក្រកន្លងទៅ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ បាន បើក កិច្ច ប្រជុំ មួយ អំពី បញ្ហា នេះ។ មតិទូទៅគឺថា ការលេចធ្លាយនេះគឺជាទង្វើបំផ្លិចបំផ្លាញ ហើយវាគួរតែត្រូវបានស៊ើបអង្កេត ប៉ុន្តែថាមិនមានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងលើការស៊ើបអង្កេតអន្តរជាតិឡើយ៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img