25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ទីក្រុងកៀវ ប្រកាសពីការបង្កើតច្រកផ្លូវដឹកជញ្ជូនមួយជាបណ្ដោះអាសន្ន ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិ

- Advertisement -spot_img

រុស្ស៉ី បានព្រមានថាកប៉ាល់ ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់តំបន់កំពង់ផែរបស់អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកជាគោលដៅយោធា ខណៈ ទីក្រុងកៀវ ប្រកាសពីការបង្កើតច្រកផ្លូវដឹកជញ្ជូនមួយជាបណ្ដោះអាសន្ន ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាត ឱ្យមានការនាំចេញស្បៀងអាហារពីកំពង់ផែអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថាទីក្រុងមូស្គូនឹងចាត់ទុករាល់កប៉ាល់ ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន គឺជាកប៉ាល់ដឹកជញ្ជូនអាវុធឱ្យទីក្រុងកៀវហើយទង់ជាតិប្រទេសណាមួយដែលដោតនៅលើកប៉ាល់ទាំងនេះក៏នឹងត្រូវបានចាត់ទុកជាភាគីក្នុងជម្លោះនៅអ៊ុយក្រែន ផងដែរ។ បើតាមក្រសួងការពារជាតិរុស្ស៉ី ទីក្រុងមូស្គូ នឹងចាប់ផ្ដើមអនុវត្តគោលជំហរថ្មីខាងលើចំពោះកប៉ាល់ទាំងអស់ក្នុងតំបន់សមុទ្រខ្មៅ នៅពាក់កណ្ដាលយប់ឈានចូល ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅមូស្គូ)។ ក៏ប៉ុន្តែ ក្រសួងមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាការចាត់វិធានការ ដែលអាចនឹងអនុវត្តចំពោះកប៉ាល់ ឬនាវាដែលធ្វើដំណើរទៅកាន់ អ៊ុយក្រែននោះទេ។

ក្រសួងការពារជាតិរុស្ស៉ី ក៏បានប្រកាសចាត់ទុកផ្នែកភាគអាគ្នេយ៍ និងពាយព្យនៃដែនទឹកអន្តរជាតិក្នុងតំបន់សមុទ្រខ្មៅ ជាដែនទឹក «គ្មានសុវត្ថិភាព» សម្រាប់ការធ្វើនាវាចរ ជាបណ្ដោះអាសន្នផងដែរ ដោយមិនបានផ្ដល់ព័ត៌មានអ្វីលម្អិតឡើយ៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img