25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ទាហានអាមេរិកចាប់ផ្តើមបេសកកម្មសាងសង់កំពង់ផែជំនួយនៅហ្គាហ្សា

- Advertisement -spot_img

នាវាកងទ័ពអាមេរិក 4គ្រឿង បានចាកចេញពីមូលដ្ឋានមួយក្នុងរដ្ឋ Virginia កាលពីថ្ងៃទី12 ខែមីនា ដោយដឹកទាហានប្រហែល100នាក់ និងឧបករណ៍សាងសង់កំពង់ផែបណ្តោះអាសន្ននៅលើឆ្នេរ Gaza សម្រាប់ ការផ្តល់ជំនួយដែលត្រូវការជាបន្ទាន់។ យានទីមួយ គឺនាវាមុជទឹកពណ៌ប្រផេះ ជានាវាជំនួយដឹកជញ្ជូនចេញពីផែនៅមូលដ្ឋានរួម Langley-Eustis ត្រូវបានអមដោយនាវាតូចៗចំនួន 3 ដែលនឹងធ្វើដំណើរប្រហែល30ថ្ងៃទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត សម្រាប់ បេសកកម្មកំពង់ផែ ខណៈអ៊ីស្រាអែលពន្យារពេលការផ្តល់ជំនួយតាមដីគោក។ឧត្តមសេនីយ៍ទោ Brad Hinson កងទ័ពអាមេរិកប្រាប់អ្នកកាសែតថា «ពេលយើងទទួលបានសមត្ថភាពបេសកកម្មពេញលេញ នោះយើងនឹងអាចរុញអាហារដល់ទៅពីរលានកញ្ចប់ ឬទឹក ពីរលានដប ទៅឆ្នេរសមុទ្រក្នុងមួយថ្ងៃ»។

មន្ត្រីអាមេរិកបាននិយាយថា កិច្ចប្រឹងប្រែងនេះមិនពាក់ព័ន្ធនឹង “ការប្រយុទ្ធនៅលើដី”នៅតំបន់ Gaza នោះទេ ប៉ុន្តែទាហានអាមេរិកនឹងចូលមកជិតតំបន់ឆ្នេរ ដែលរងការគំរាមកំហែង នៅពេលពួកគេសាងសង់ផែដោយបោះយុថ្កាទៅច្រាំង។ នៅពេលសួរថា តើការដាក់ពង្រាយដែលបានគ្រោងទុក ក្នុងករណីដែលមិនមានបទឈប់បាញ់នៅហ្គាហ្សា ដែលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas មិនទាន់យល់ព្រមឬទេ Hinson បាននិយាយថា “យើងមានចេតនាក្នុងការកំណត់សមត្ថភាពនេះក្នុងរយៈពេល 60ថ្ងៃខាងមុខ”។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកបានព្រមានកាលពីសប្ដាហ៍មុនថា បទឈប់បាញ់ គឺចាំបាច់ “ដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់ប្រជាជនស៊ីវិល នៅតំបន់ហ្គាហ្សានិងដើម្បីឱ្យដៃគូមនុស្សធម៌ចែកចាយជំនួយសង្គ្រោះជីវិតដោយសុវត្ថិភាពនៅទូទាំងតំបន់ហ្គាហ្សាតាមទំហំដែលត្រូវការ”។លោក Hinson បាននិយាយថា ទាហានសរុបប្រហែល 500 នាក់ មកពីកងពលតូចដឹកជញ្ជូនទី7 (Expeditionary) នឹងចូលរួមក្នុងប្រតិបត្តិការនេះ ដោយវាជាអង្គភាពនាវាដ៏សំខាន់នៅក្នុងកងទ័ពរបស់យើង។ ពួកគេអាចផ្ដល់ការគាំទ្រប្រកបដោយនិរន្តរភាពលើទឹកដីនៅក្នុងបរិយាកាសដ៏តឹងតែង។

ហ្គាហ្សាប្រឈមមុខនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរដោយអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី7 ខែតុលា បណ្តាលឱ្យមនុស្សប្រហែល 1,160នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ប្រតិបត្តិការសងសឹករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣១.១៨៤នាក់ ភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខភាពរបស់ដែនដី។ ចំនួនជំនួយដែលនាំចូលទៅហ្គាហ្សាដោយឡានដឹកទំនិញ បានធ្លាក់ចុះអំឡុងពេល ៥ខែនៃសង្គ្រាម ហើយហ្គាហ្សាកំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារទឹក និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។ អាមេរិកបានធ្វើការទម្លាក់ស្បៀងពីយន្តហោះជាបន្តបន្ទាប់ដើម្បីផ្តល់ជំនួយក្នុងខែនេះ ប៉ុន្តែចំនួនមនុស្សដែលត្រូវការជំនួយក្នុងតំបន់ Gaza គឺមានច្រើនជាងការផ្តល់អាហារ៕

ប្រភព NHK WORLD ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img