23 C
Phnom Penh
Monday, February 10, 2025
- Advertisement -spot_img

ទាហានស៊ីឈ្នួលអង់គ្លេស ២នាក់ទៀត ត្រូវរុស្ស៊ី ចោទប្រកាន់

- Advertisement -spot_img

របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានអះអាងកាលពីយប់ថ្ងៃសៅរ៍ទី០២ខែកក្កដាថា បុរសជនជាតិអង់គ្លេសពីរនាក់ ដែលកងកម្លាំងវិមានក្រឹមឡាំងចាប់ខ្លួនបាន គឺត្រូវរងការចោទប្រកាន់ពីបទ “ធ្វើសកម្មភាពជាទាហានស៊ីឈ្នួល”។

លោក Dylan Healyតាមសេចក្តីរាយការណ៍, លោក Dylan Healy អាយុ ២២ ឆ្នាំនិង Andrew Hill អាយុ ៣៥ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសា។

លោក Healy មកពីតំបន់ Cambridgeshire កំពុងធ្វើការឲ្យអង្គការមិនរកប្រាក់ចំណេញរបស់ចក្រភពអង់គ្លេសឈ្មោះ Presidium Network នៅពេលដែលគាត់ ត្រូវបានចាប់ខ្លួននៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង នៅភាគខាងត្បូងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។

គាត់ត្រូវបានចាប់ខ្លួនជាមួយជនជាតិអង់គ្លេសម្នាក់ទៀតឈ្មោះ Paul Urey អាយុ ៤៥ ឆ្នាំ៕

ប្រភព POLITICO ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img