- សិល្បៈ គឺជាស្នាដៃរបស់មហាជន ។
- សិល្បៈ ជាការងារដោយផ្ទាល់់រវាងមនុស្ស និង មនុស្ស, មនុស្ស និងធម្មជាតិ, មនុស្ស និង វាសនាអនាគតរបស់ខ្លួន ។
- សិល្បៈ ជាកញ្ចក់សម្រាប់ឆ្លុះធម្មជាតិ និង ឆ្លុះសង្គម ។
- សិល្បៈ ជាភស្ដុតាងដែលមនុស្សស្គាល់ធម្មជាតិ ស្គាល់សង្គម និងស្គាល់ពីសតិអារម្មណ៍របស់មនុស្ស ។
- សិល្បៈ គឺជាការបកប្រែរបស់ធម្មជាតិពិតៗ-រស់រវើកនៅជុំវិញខ្លួន ប្រកបដោយចិត្តរំភើប និងមនុស្សធម៌ជាទីបំផុត ។
- សិល្បៈ ឬស្នាដៃ គឺជាការប្រដេញទៅរកអាថ៌កំបាំងទាំងឡាយ ដែលមាននៅក្នុងធម្មជាតិ និងក្នុងសង្គម ។
- សិល្បៈ គឺជាទ្រង់ទ្រាយរបស់សញ្ញាណសង្គម ។
- សិល្បៈ មិនមែនជាមុខរបរទេ តែគឺជាទេពកោសល្យ ។
- អ្វីដែលល្អនៅក្នុងធម្មជាតិ មិនមែនសុទ្ធតែជាសិល្បៈទាំងអស់ទេ តែអ្វីដែលជាសិល្បៈ សុទ្ធតែល្អទាំងអស់ ។
- កត្តាពីរដែលល្អ នាំអោយសិល្បៈរីកចំរើន ស្ថិតស្ថេរ គឺ : ទីមួយត្រូវមានការរិះគន់(តាមមូលដ្ឋានទ្រឹស្ដី) និង ទីពីរ គឺ : ត្រូវមានការលើកទឹកចិត្ត ។
- អ្នកសរសេររឿងល្ខោន គឺជាអ្នកលេងល្បែងបញ្ញាមួយរូបដ៏ពូកែបំផុត ។
អត្ថបទ និងរូបភាពដោយ៖ សារព័ត៌មានគីរីដងរែក