25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ណាហ្គាវើលដ៍នឹងលេងលើដីខ្លួនឯងលើកដំបូងក្នុងលីគកំពូលកម្ពុជា

- Advertisement -spot_img

ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League នឹងត្រលប់មកវិញនៅថ្ងៃសៅរ៍ ទី០១ ខែតុលា ចុងសប្ដាហ៍នេះហើយ។
អ្វីគួរចាប់អារម្មណ៍បំផុតនោះ គឺណាហ្គាវើលដ៍នឹងលេងលើដីខ្លួនឯងជាលើកដំបូងចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០១មក ពោលគឺនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។ កីឡដ្ឋាននេះត្រូវបានដាក់សម្ពោធជាផ្លូវការកាលថ្ងៃទី០៦ ខែកញ្ញា កន្លងទៅ។

ក្រុមភ្ញៀវដំបូងគេរបស់ណាហ្គាវើលដ៍ គឺគិរីវង់សុខសែនជ័យ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង៦និង៣០នាទី។ ណាហ្គាវើលដ៍បច្ចុប្បន្នស្ថិតនៅលេខ៥ មាន២០ពិន្ទុ ខណៈគិរីវង់ស្ថិតនៅបាតតារាង ទើបតែឈ្នះ១លើក និងស្មើ២លើក មាន៥ពិន្ទុ។

ការប្រកួតផ្សេងៗក្រុមលេខ៤ ភ្នំពេញក្រោនទទួលភ្ញៀវក្រុមលេខ២វិសាខា, ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀងទៅផ្ទះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងក្រុមលេខ៣បឹងកេត ទទួលក្រុមលេខ៦អង្គរថាយហ្គឺរ។

គួរបញ្ជាក់ថា នេះជាការប្រកួតដំណាក់កាលទី៣។ ក្រុមលេខ១ ដល់លេខ៤ នឹងបន្តទៅប្រកួតវិលជុំ២ជើងទៀត និងបន្តគិតពិន្ទុពីជើងមុនៗដើម្បីរកជើងឯក រដូវកាល២០២២៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img